Junior English Speaking Contest (JESC)

For ONLY students in PURSAT province, especially PURSAT High School.

Poster - Copy

IJSO 2011 (South Africa)

Theoretical and Experimental Problems of IJSO 2011

Biology expt-2011-bio expt-2011-bio-soln theory-2011 theory-2011-soln mcq-2011 mcq-2011-soln
Chemistry expt-2011-chem expt-2011-chem-soln
Physics expt-2011-phy -

IJSO 2013 (India)

IJSO 2013 Question Papers and Solutions

MCQ Theory Experiment
Questions

Solutions

Questions

Solutions

Task A Task B Task C
Questions

AnswerSheet

Solutions

Questions

AnswerSheet

Solutions

Questions

AnswerSheet

Solutions

APhO 2013

APhO 2013

The APhO 2013 Final Round problems:

Answer sheet 1.pdf
Problem 1.pdf
- Solution1.pdf

Answer sheet 2.pdf
Problem 2.pdf
- Solution2.pdf

Answer sheet 3.pdf
Problem 3.pdf
Solution3.pdf

Experiment Problem Final.pdf
Experiment Solution Final.pdf

វិញ្ញាសាសិស្សពូកែរូបវិទ្យាប្រចាំវិទ្យាល័យបាក់ទូក២០១៤ (ជុំទី១)

New document 8-P1

New document 9

រូបវិទ្យា និងខ្នាត

ទំហំរូបវិទ្យាគ្រឹះទាំង៣មាន ប្រវែង ម៉ាស និង រយះពេល​ ដែលប្រពន្ធ័ខ្នាតអន្តរជាតិរបស់​វាគឺ ម៉ែត (m) គីឡូក្រាម (kg) និង វិនាទី (s) ។ បុព្វបទដែលបង្ហាញពីស្វ័គុណនៃដប់ក៏ត្រូវគេប្រើជាមួយទំហំទាំងបីនេះដែរ។

ដង់ស៊ីតេ (ឬម៉ាសមាឌ) នៃសារធាតុមួយគឺជាតម្លៃនៃម៉ាសរបស់វាក្នុងមួយខ្នាតមាឌ។ សារធាតុផ្សេងគ្នាមានដង់ស៊ីតេខុសគ្នា ដោយសារតែភាពខុសគ្នានៃម៉ាស​អាតូមនិ​ងការ​តម្រៀបអាតូម។

គោលការណ៏ក្នុងការវិភាគទៅលើវិមាត្រមានឥទ្ធិពលណាស់លើការគណនាលំហាត់រូបវិទ្យា។ វិមាត្រអាចចាត់ទុកថាជាទំហំពីជគណិតមួយ។ ដោយប្រប្រាស់ការស្មាន និងការ​គណនាតម្លៃលេខប្រហែល អ្នកនឹងអាចដឹងចម្លើយប្រហែលរបស់​លំហាត់មួយ​នៅពេល​ដែលមិនមានពត័មានគ្រប់គ្រាន់ដើម្បីឲ្យយើងរកចម្លើយពិតប្រកាដបាន។

នៅពេលដែលអ្នករកបានលទ្ធផលពីការវាស់វែងជាច្រើននោះ លទ្ធផលទាំងនោះ​ត្រូវមាន​ភាពច្បាស់លាស់របស់វា។ អ្នកគួរតែប្រាប់លទ្ធផលដោយប្រើប្រាស់តូលេខមានន័យ។ នៅពេលធ្វើប្រមាណវិធីគុណ ឬចែក លទ្ធផលត្រូវយកលេខមានន័យទៅតាមតួលេ​ខ​មាន​ន័យ​ដែលតិចជាង​គេនៃតួគុណឬចែកនោះ។ នៅពេលធ្វើប្រមាណវិធីបូកឬដក លេខ​ក្រោយក្បៀសនៃលទ្ធផលត្រូវយកតាមលេខក្រោយក្បៀសនៃតួបូកឬដកតិចជាងគេ។

លំហាត់ថ្ងៃនេះ

1. ប្រអប់តូចមួយស្ថិតនៅស្ងៀមលើកម្រាលនៅផ្នែកខាងមុខនៃឡានប្រអប់មួយ(Boxcar)ដែលមានប្រវែង L ។ មេគុណកកិតសីនេទិចរវាងឡាន និងប្រអប់គឺ k ។ ឡាននោះចេញពីភាពនៅស្ងៀម រហូតមានសំទុះ a ។ ប្រអប់នោះរអិលតាមទិសដេក រហូតដល់ផ្នែកខាងក្រោយនៃឡាន។ នៅខណះនោះ គណនាល្បឿនរបស់ប្រអប់ ៖
ក) ធៀបឡាន
ខ) ធៀបផែនដី

2. គណនាកម្លាំងដែលត្រូវការដើម្បីទាញកូនបាល់ទង់ដែងមួយដែលមានកាំ 2.00cm ឡើងលើឆ្លងកាត់អ.ធរាវមួយដោយល្បឿនថេរ 9.00cm/s។ ដោយយកកម្លាំងទប់ (Drag Force) សមាមាត្រនឺងល្បឿន និងមានមេគុណសមាមាត្រ 0.950kg/s។ គេមិនគិតពីកម្លាំងដំណោល (the buoyant force)។

3. នំ Pizza មួយអាចចាត់ទុកថាជាថាសស្តើងស្មើសាច់មួយដែលមានកាំ R និងម៉ាស m។ ចំនែកមួយនៃនំ Pizza ដែលមានមុំ 20° ត្រូវបានគេកាត់យកទៅញុាំ។ ចំនែកមួយនេះមានរាងស្ទើរតែជាត្រីកោណ។ តើគេត្រូវទ្រចំនែកនៅសល់នៃនំ Pizza ដែលមិនទាន់បានញុាំត្រង់ចំនុចណាដើម្បីឲ្យវាមានលំនឹង?

4. គេចាក់ក្នុងបរិមាណម៉ាសស្មើគ្នាបារតនិងទឹកនៅក្នុងផើងស៊ីឡាំងមួយ។កម្ពស់សរុបនៃស្រទាប់វត្ថុរាវទាំងពីរស្មើ ២៩.២ស.ម ។ គណនាសម្ពាធនៃវត្ថុរាវនៅត្រង់បាតផើង?

5. តើគេអាចបង្កើតជនិតា រឺម៉ូទ័រអគ្គិសនី មួយដោយយកផលរបស់វា ដើរតួជាថាមពលសំរាប់ឲ្យជនិតា រឺម៉ូទ័រនោះដំណើរការបានដោយឲ្យផលស្មើដើមវិញបានដែរអត់? ឧទារណ៍ថា តើគេអាចបង្កើតម៉ាស៊ីនភ្លើងមួយ ដែលឲ្យផលមេកានិច, រួចយកផលមេកានិចនោះទៅបង្វិលរ៉ូទ័ររបស់ម៉ាស៊ីនភ្លើងនោះ ដោយឲ្យវាវិលនិងបង្កើតបានជាផលមេកានិចស្មើដើមរឺទេ?? ហេតុអ្វី ចូរពន្យល់។

6. ខ្សែចម្លងត្រង់វែងពីរស្របគ្នាស្ថិតក្នងចម្ងាយពីគ្នា5cm និងឆ្លងកាត់ដោយចរន្តអគ្គីសនីអាំងតង់ស៊ីតេ10A និង 20A ។ គណនាកម្មន្តប្រវែងដែលត្រូវបំពេញ ដើម្បីបង្កើនចម្ងាយ10cm បើសិនជាទិសដៅចរន្តក្នុងខ្សែទាំងពីរដូចគ្នាគេឲ្យln2=0.7។

7. គេមានផើងទឹកពីរប៉ុនគ្នា មួយមានទឹកក្តៅ មួយទៀតមានទឹកត្រជាក់ ។ បើគេចាក់ទឹកទាំង២ផើងចូលគ្នា តើគេត្រូវចាក់ពីផើងក្តៅទៅផើងត្រជាក់ ឬពីផើងត្រជាក់ទៅផើងក្តៅ ដើម្បីឲ្យបានល្បាយទឹកដែលត្រជាក់ជាងគេ បើល្បាយទឹកមិនពេញផើងទេ?

ទាំងនេះជាលំហាត់ខ្លះៗពីសមាជិកក្រុម Physics Democracy

លំហាត់ផ្នែកស៊ីនេម៉ាទិច

1.  រថភ្លើងមួយចរបានចម្ងាយ S លើផ្លូវត្រង់។ នៅពាក់កណ្តាលផ្លូវដំបូង វាចរដោយល្បឿនថេរ v1 ហើយនិងនៅពាក់កណ្តាល ផ្លូវនៅសល់វាចរដោយល្បឿនថេរ v2 ។ គណនាល្បឿនមធ្យមរបស់រថភ្លើង។ តើតម្លៃល្បឿនមធ្យមនេះ ធំជាងឬតូចជាង (v1 +v2)/2?

2. ប៉ូលីសម្នាក់ជិះម៉ូតូដេញតាមឡានមួយលើផ្លូវត្រង់។ ល្បឿនរបស់ឡានគឺ 120km/h ថេរ​ ហើយប៉ូលីសស្ថិតនៅចម្ងាយ 500m ពីក្រោយឡាននៅពេលដែលនាងកំពុងបើកបរដោយល្បឿន180km/h ។ គណនាល្បឿនរបស់ម៉ូតូប៉ូលីសធៀបនឹងឡាន។ និងគណនារយះពេលដែលនាងតាមទាន់ឡាន។

3.  ឡានប្រណាំងមួយបន្ថយល្បឿនក្នុងកម្រិតអតិបរមា 5 m/s² ។ គណនាចម្ងាយឈប់អប្បរមា បើឡាននោះកំពុង បើកបរ ដោយល្បឿន 100 km/h

4. បាល់មួយត្រួវបានបោះឡើងលើដោយល្បឿនដើម 10 m/s ពីដំបូលកំពស់ 20m ពីដី។ គណនារយះពេលដែលបាល់ទង្គិចនិងដី។ គណនាល្បឿននៅខណះនោះផង

5.  អង្គថាតុមួយធ្លា់ក់ដោយសេរីពីភាពនៅស្ងៀមនៅកម្ពស់ hពីដី។ ក្នុងរយះពេល 1s ចុងក្រោយវាធ្លាក់បានកម្ពស់ h/2។ រក h

6. នារីម្នាក់ធ្លាក់ពីកំពូលអគារមួយកម្ពស់ H=100m។ រយះពេល 1s ក្រោយមក គេឃើញស៊ុបភើមែនម្នាក់ ហោះតាមក្រោយ នាង ដោយល្បឿនដើម v0 មានទិសដៅចុះក្រោម បន្ទាប់មកក៏ធ្លាក់ដោយសេរី។ ស៊ុបភើមែនចាប់បាននារីនោះនៅកម្ពស់ h=20m ពីដី។ គណនា vo

7.   អ្នកបាញ់ព្រួយម្នាក់មានបំណងចង់បាញ់ត្រង់តាមទិសដេកឲ្យចំផ្ទាំងស៊ីបដែលស្ថិតនៅចម្ងាយ x។ ព្រួយរប ស់គាត់ ហោះ ទៅចំផ្ទាំងស៊ីបនៅកម្ពស់ h ពីក្រោម។ ប្រសិនបើ h << x បង្ហាញថាដើម្បីបាញ់ឲ្យ​ចំ​គោលដៅគាត់ត្រូវតម្រង់ឲ្យបានកម្ពស់ h ពីលើ។

_____________________

គឹម គីណាល់ KIM KINAL

លំហាត់ផ្នែកស្តាទិច

1. បង្ហាញថាផ្ចិតម៉ាសរបស់ប្រពន្ធ័ផែនដី-ព្រះអាទិត្យ ស្ថិតនៅខាងក្នុងព្រះអាទិត្យ។ (ម៉ាសព្រះអាទិត្យ {M_0} = 2 \times {10^{30}}kg  , ម៉ាសផែនដី {M_e} = 6 \times {10^{24}}kg , កាំព្រអាទិត្យ {R_0} = 7 \times {10^8}m  និងចម្ងាយពីផែនដីទៅព្រះអាទិត្យ {d_e} = 1.5 \times {10^{11}}m ។

2. ដងវាយតឺនីសមានកងជារង្វង់ដែលមានកាំ r ប្រហែល  និងម៉ាស {m_1} ភ្ជាប់ទៅនឹងដងដែលមានប្រវែង l និងមានម៉ាស {m_2} ។ សន្មតថា r = \frac{l}{2} ហើយ {m_1} = {m_2} = m។ រកផ្ចិតម៉ាសរបស់ប្រដាប់វាយតឺនីស។

ស្តាទិច - ចម្លង_Page_1

3. ដុំម៉ាសមួយត្រូវបានដាក់នៅលើប្លង់ទេមួយដែលបង្តើតបានមុំ θ=60° ជាមួយផ្ទៃដេក។ មេគុណកកិតស្តាទិច {\mu _s} = 0.6 ។ គូសបញ្ជាក់នូវកម្លាំងទាំងអស់ដែលមានអំពើលើដុំម៉ាស និងគណនាអាំងតង់ស៊ីតេកម្លាំងទាំងនោះ។

4. ស្វ៊ែរស្មើសាច់មួយមានម៉ាស m និងកាំ r ត្រូវគេចងភ្ជាប់ទៅនឹងជញ្ជាំងរលោងដោយខ្សែមួយ។ ខ្សែត្រូវចងជាប់នឹងផ្ចិតរបស់ស្វ៊ែរ។ ខ្សែចងនៅកម្ពស់h = \sqrt 3 r ពីលើចំណុចដែលខ្សែត្រូវភ្ជាប់​ទៅនិងស្វ៊ែរ។ គណនាតំណឹងខ្សែ និងកម្លាំងដែលបាល់ធ្វើទៅលើជញ្ជាំង។ ប្រសិនបើជញ្ញាំងនោះគ្រើម ហើយមានមេគុណកកិតស្តាទិច  {\mu _s}សួរថាតើកម្លាំងទាំងនោះកើនឡើងឬថយចុះ?

ស្តាទិច - ចម្លង_Page_1 - ចម្លង

5. ដំបងស្មើសាច់មួយមានម៉ាស m ដែលអាចវិលដោយសេរីជុំវិញអក្ស័ដេក ដោយមានចុងម្ខាងភ្ជាប់​កម្រាល​ត្រង់ចំណុច O ។ គេទ្រវាបានមុំ α=45° ជាមួយអក្ស័ដេក ហើយចុងម្ខាងទៀតភ្ជាប់នឹងខ្សែដែលផ្គុំបានមុំ β=15° ជាមួយអក្ស័ឈរ។ រីឯចុងខ្សែម្ខាងទៀតភ្ជាប់នឹងដុំម៉ាសមួយមានម៉ាស M ឆ្លងកាត់ដោយរ៉ក (មើល​រូប)។ រកម៉ាស M ជាអនុគមន៍នៃ m ប្រសិនបើប្រពន្ធ័ស្ថិតក្នុងស្ថានភាពលំនឹង។ កំណត់ទិសដៅ និងតម្លៃនៃកម្លាំង P មួយដែលបញ្ចេញដោយកម្រាល O ។ (យកចម្លើយជាអនុគមន៍នៃ m និង g )

ស្តាទិច - ចម្លង_Page_2 - ចម្លង

6. ទ្វាររាងចតុកោណកែងមួយមានម៉ាស M មានទទឹង w និងកម្ពស់h = 3wទ្រដោយត្រចៀកទ្វារពីរ​ស្ថិត​នៅ​ចម្ងាយ d = \frac{w}{4} ពីផ្នែកគែមខាងលើ និងខាងចុង។ ប្រសិនបើត្រចៀកទ្វារទាំងពីរនោះត្រូវដាក់ដើម្បី​ឲ្យ​អាច​ទ្រទម្ងន់ទ្វារទាំងមូល គណនាកម្លាំង (ជាអនុគនម៍នៃ Mg ) ដែលត្រចៀកទ្វារបញ្ចេញលើទ្វារ។

ស្តាទិច - ចម្លង_Page_2

7. ស៊ីឡាំងស្មើសាច់មួយកាំ r មានបាតដាក់លើប្លង់ទេមួយដែលមានមុំ \theta   ធៀបអក្ស័ដេក។ មេគុណកកិត​ស្តាទិចគឺ {\mu _s} ។ គណនាកម្ពស់អតិបរមា latex h$ របស់ស៊ីឡាំងធ្វើឲ្យវា​ក្រឡាប់ចុះ​ដោយមិនរអិល។

8. គេមានបំពង់បឺតមួយប្រវែង l ។ គេយកបំពង់នេះទៅដាក់ក្នុងចានរលោងរាង​ពាក់កណ្តាលរង្វង់មួយ​ដែលមានកាំ R ហើយចាននេះស្ថិតនៅលើតុ។ គណនាទីតាំងលំនឹងរបស់បំពង់បឺត ក្នុងករណី:

  • $latex $l < 2R$
  • l > 2R , ដោយសន្មតថាបំពង់មិនធ្លាក់ចេញពីចាន។

9. កម្លាំងតាមទិសឈរមួយF = 0.2N មានអំពើលើធ្មេញមួយដូចក្នុងរូប។ គណនាកម្លាំង F_1 , F_2 ប្រសិនបើ{l_1} = 1.5cm , l_2=2cm

ស្តាទិច - ចម្លង_Page_3 - ចម្លង

10. កំណាត់ឈើស្មើសាច់មួយមានម៉ាស m ត្រូវបានដាក់ដូចរូប។ រកទំនាក់ទំនងរវាងមុំ {\theta _1}\& {\theta _2}

ស្តាទិច - ចម្លង_Page_3

ទាញយកជា PDF

The 9th IJSO 2012

The 9th INTERNATIONAL JUNIOR SCIENCE OLYMPIAD (IJSO) 2012

5

 
 
 
តាមដាន

Get every new post delivered to your Inbox.

Join 27 other followers