លំហាត់ «ចលនាត្រង់»

1.1 មានបុរសពីរនាក់ មា្នក់ជិះកង់ និងម្នាក់ទៀតជិះម៉ូតូ ផ្លាស់ទីដោយចលនាត្រង់ស្មើ ពីទីតាំង A ដល់ B ដែលមានចំងាយពីគ្នា 60km ។ បុរសជិះកង់ផ្លាស់ទីដោយល្បឿន 15km/h ហើយបន្តដំនើររហូតដោយគ្មាន សំរាក ។ បុរសជិះម៉ូតូបានចេញដំនើរមុន 1h ប៉ុន្តែ នៅតាមដងផ្លូវនោះ គាត់បានសំរាកចំនួន 3h ។ រកល្បឿន របស់ម៉ូតូ ដើម្បីឲ្យម៉ូតូ និងកង់ទៅដល់ទីតាំង B ក្នុងរយៈពេលជាមួយគ្នា ។

1.2 ពីទីតំាងពីរ A និង B មានចំងាយ 100km ពីគ្នា រថយន្តពីរគ្រឿងបានចាប់ផ្តើមចេញដំណើរ នៅម៉ោង 8hព្រឹក ដូចគ្នា ។ រថយន្តទាំងពីរផ្លាស់ទីក្នុងទិសដៅផ្ទុយគ្នា រហូតដល់បានជួបគ្នា ។ រថយន្តចេញដំនើរពី A ផ្លាស់ទីដោយល្បឿន 30km/h ចំនែករថយន្តចេញដំណើរពីទីតាំង B ផ្លាស់ទីដោយល្បឿន 20km/h។

a. តើរថយន្តទំាងពីរជួបគ្នានៅម៉ោងប៉ុន្មាន ? នៅត្រង់ណា?
b. ប្រសិនបើ រថយន្តដែលផ្លាស់ទីពីចំនុច B ចេញដំណើរនៅម៉ោង 6hព្រឹកវិញ តើរថយន្តទំាងពីរ នឹងជួបគ្នានៅម៉ោងប៉ុន្មាន ? នៅត្រង់ទីតាំងណា?

1.3 រថយន្តមួយគ្រឿងបានចេញដំណើរ នៅម៉ោង 7h ព្រឹក ពីទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ដោយល្បឿន 60km/h​ ។ ក្រោយពេលចរបាន 45mn រថយន្តបាន ឈប់សំរាកចំនួន 15mn រួចទើបបន្តដំនើរទៀតដោយល្បឿនដដែល ​។ នៅម៉ោង 7h30mnព្រឹក មានរថយន្តមួយគ្រឿងទៀត បានចេញដំនើរពីទីក្រុងភ្នំពេញដែរ ដេញ តាមរថយន្តទី១ ដោយល្បឿនថេរ 70km/h ។

a. គូសក្រាបអាប់ស៊ីស អនុគមន៍នឹងពេលនៃចលនារបស់រថយន្តទំាងពីរ ។
b. តើរថយន្តទំាងពីរនឹងជួបគ្នានៅម៉ោងប៉ុន្មាន ? ត្រង់ចំនុចណា?

1.4 នាវាមួយគ្រឿងកំពុងផ្លាស់ទីដោយចលនាត្រង់ស្មើតាមដងទន្លេមួយដោយល្បឿន 35km/h បានជួបនិងក្រុមសាឡាងមួយក្រុម (សាឡាងសណ្តោងគ្នា) មានប្រវែង 250m ផ្លាស់ទីក្នុងទិសដៅផ្ទុយដោយល្បឿន 20km/h ។ នៅលើនាវា មាននាវឹក ម្នាក់កំពុងដើរពីក្បាលនាវា នៅកន្លែងបើកបរ​ដោយល្បឿន 5km/h ។ តើនាវឹកម្នាក់នោះ នឹងមើលឃើញក្រុមសាឡាងក្នុងរយៈពេលប៉ុន្មាន ?

1.5 រថយន្តមួយគ្រឿងបានចេញដំនើរនៅម៉ោង 6h ព្រឹក ពីទីតាំង A ឆ្ពោះទៅទីតាំង B មានចំងាយ 110km ពី A ។ រថយន្តផ្លាស់ទីដោយចលនាស្មើ​ដោយល្បឿន 40km/h ។ មានរថយន្តមួយទៀត បានចេញដំណើរពីទីតាំង នៅម៉ោង ឆ្ពោះទៅទីតាំង ដោយចលនាសើ្ម ដោយល្បឿន ។

a. រកទីតាំងរបស់រថយន្តនីមួយៗ និងចំងាយរវាងរថយន្តទាំងពីរ នៅម៉ោង 7h និង 8h​ ព្រឹក ។
b. តើរថយន្តទាំងពីរនឹងជួបគ្នា នៅម៉ោងប៉ុន្មាន? នៅត្រង់ណា?

1.6 នៅម៉ោង 6h ពឹ្រក បុរសជិះកង់ម្នាក់ជិះកង់ដោយដោយចលនាស្មើ ដោយល្បឿន 12km/h បានជួបបុរស ម្នាក់ទៀតកំពុងដើរថ្មើរជើងក្នុងទិសដៅផ្ទុយគ្នា ដោយល្បឿន ថេរ 4km/h នៅលើកំណាត់ផ្លូវត្រង់មួយជាមួយគ្នា ។ បុរសជិះកង់បានបន្តដំណើរទៅមុខ និងឈប់សំរាកនៅម៉ោង 6h30mn ។ បន្ទាប់មកក៏ធើ្វដំនើរត្រលប់មកក្រោយវិញ ដេញតាមបុរសដើរថ្មើរជើងនោះ ដោយល្បឿនដដែល ។
ចូរកំនត់រយៈពេល និង​ទីតាំងដែលបុរសជិះកង់ ដេញទាន់បុរសដើរថើ្មរជើង ។

1.7 រថយន្តពីរគ្រឿងចរលើកំណាត់ផ្លូវពីរកែងគ្នា , រថយន្ត A ​ ផ្លាស់ទីតាមទិសដៅឆ្ពោះទៅទិសខាងលិច​ ដោយល្បឿន 50km/h ។ រថយន្ត B ផ្លាស់ទីតាមទិសដៅឆ្ពោះទៅទិសខាងត្បូង ដោយល្បឿន 30km/h ។ នៅម៉ោង 8h, រថយន្ត A ​ និង​​ B ស្ថិតនៅចំងាយរៀងគ្នាពីចំនុចប្រសព្វ គឺ 4.4km និង ​4km ហើយបន្តផ្លាស់ទីឆ្ពោះទៅកាន់ចំនុចប្រសព្វ ។
កំនត់រយៈពេល ដែល​​ធ្វើឲ្យចំងាយរវាងរថយន្តទំាងពីរ៖

a. តូចបំផុត
b. ស្មើចំងាយរវាងរថយន្តទាំងពីរនៅ ម៉ោង 8h ។

1.8 ទីតាំងពីរនៅសងខាងច្រាំងទន្លេ A និង B ចំងាយពីគ្នា 20km ។ មានក្រុមកាណូតមួយក្រុម បំរើសេវា កម្មដឹកអ្នកដំនើរឆ្លងទន្លេជាបន្តបន្ទាប់,​ ផ្លាស់ទីដោយចលនាស្មើ​​ ដោយល្បឿន 20km/h ពេលផ្លាស់តាមបណ្តោយខ្សែទឹក ពី A ទៅ B និង 10km/h ពេលផ្លាស់បញ្ច្រាសខ្សែទឹកពី B ទៅ A​​ ។ នៅទីតាំងទាំងពីរ ក្នុងរយៈពេល 20mn ម្តង គឺមានកាណូតមួយគ្រឿងចេញដំណើរ ,​ ហើយពេលទៅដល់ទីតំាងម្ខាងទៀត កាណូតនីមួយៗ ឈប់សំរាក 20mn រួចទើបត្រលប់ទៅវិញ ។

a. រកចំនួនកាណូតចាំបាច់ សំរាប់បំរើសេវាកម្មដឹកអ្នកដំនើរ​នៅទន្លេនោះ
b.​ តើកាណូតគ្រឿងមួយ ដែលផ្លាស់ទីពី A ទៅ B នឹងបានជួបកាណូតចំនួនប៉ុន្មានគ្រឿងផ្លាស់ទីក្នុងទិសដៅផ្ទុយគ្នា
បើវាផ្លាស់ទីពី B ទៅ A វិញវានឹងជួបកាណូតចំនួនប៉ុន្មាន ?
(ដោះស្រាយតាមក្រាប )

1.9 កាណូតមួយគ្រឿងផ្លាស់ទីពីច្រាំង A ទៅដល់ច្រាំង B នៃទន្លេមួយ ដោយល្បឿនធៀបនឹងទឺក 9km/h។ នៅខណៈពេលជាមួយគ្នានោះ អូបរ​មួយគ្រឿងចេញដំណើរពី ច្រាំង B ទៅច្រាំង A ដោយល្បឿនធៀបនឹងទឹក 30km/h ។ ក្នុងរយៈពេលដែល កាណូតចរពី A ទៅ B នោះ អូបរ អាចផ្លាស់ទីទៅមកបាន 4 ដង ហើយត្រលប់មកដល់ B ក្នុងខណៈពេលជាមួយកាណូត ។ ចូរកំនត់ ទិសដៅ និងទំហំរបស់ល្បឿនទឹកទន្លេហូរ​​ ?

1.10 រថយន្តមួយគ្រឿងចេញដំណើរពីទីតាំង A ដោយចលនាស្មើ ដោយល្បឿន 40km/h ឆ្ពោះទៅរកទីតាំង B ​ ដែលមានចំងាយ 30km ពី A​ ។ ក្នុងខណៈពេលជាមួយ គ្នា នោះដែរ ម៉ូតូមួយគ្រឿងចេញដំណើរពី ​​B, ផ្លាស់ទីដោយចលនាស្មើ ដោយល្បឿន 20km/h ឆ្ពោះទៅទីតំាង A ។

1. សរសេរសមីការពេលនៃចលនារបស់រថយន្ត និងម៉ូតូ , កំណត់រយៈពេល និងទីតាំងជួបគ្នា ។
2. រកចំងាយចរដែលរថយន្ត និងម៉ូតូ ចរបាន គិតពីចេញដំណើរ រហូតដល់ពេលជួបគ្នា ។

គឹម គីណាល់                                                            ​​​​​​​​​​​​​​​​​​​​​​​​

តោះទៅមើលលំហាត់ផ្សេងទៀត!!
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s