ហេតុអ្វីបានជាយើងត្រូវសិក្សារូបវិទ្យា?

យ៉ាងហោចណាស់ក៏មានមូលហេតុពីរ៖

1.  រូបវិទ្យាគឺជាគោលការណ៍គ្រឹះ និងមានតួនាទីចាំបាច់បំផុតក្នុងវិទ្យាសាស្រ្តទាំងអស់។ រូបវិទ្យា  ជា អ្នកបង្កើតគ្រប់បច្ចេកវិទ្យា និងវិស្ចកម្មទាំងអស់។ គ្មានវិស្វករណាម្នាក់អាចបង្កើត ស៊ីឌី កុំព្យូទ័រ​ ទូរទស្សន៍ ម៉ូតូ ឡាន វ៉ែនតា ស្ពាន ថ្នល់ សំណង់ផ្ទះធំៗ ទូរសព្ទ័ មនុស្សយន្ត អាវុធ….យន្តហោះ ផ្កាយរណប រហូតដល់យានអាវកាស ដោយមិនយល់ជាមុន​នូវច្បាប់គ្រឹះទាំងឡាយ​របស់​រូបវិទ្យា​នោះឡើយ។ ​ នៅប្រទេសអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចខ្លាំងដូចជា ប្រទេសជប៉ុន រូបវិទ្យាត្រូវបានគេដាក់ ចូលក្នុងកម្មវិធីសិក្សា ដល់កម្រិតស៊ីជម្រៅ តាំងពីថ្នាក់វិទ្យាល័យមកម្ល៉េះ។

2.  ការសិក្សាផ្នែករូបវិទ្យាក៏ហាក់ដូចជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ។ ពេលខ្លះអ្នកនឹង ទទួល បានអារម្មណ៍ទំនាស់ ឬ បដិសេធ ឬ ត្រូវបានចាប់បន្ខំនឹងការសម្រេចចិត្ត! ជួនកាលទទួល ការឈឺ ចាប់! ក៏ប៉ុន្តែជាញឹកញាប់ទទួលការពេញចិត្តនឹងការបកស្រាយ និង អត្ថប្រយោជន៍​របស់វាដែរ។ ដូចនេះទីបញ្ចប់ វាជួយកែតម្រូវ សេចក្តីវិនិច្ឆ័យនៃប្រពន្ធ័ គិតរបស់អ្នកឲ្យបានកាន់តែត្រឹមត្រូវ (Logic) នូវបញ្ហាទាំងអស់ដែលអ្នកបានជួបប្រទះក្នុងជីវិត។

នេះហើយជាដំណើរផ្សងព្រេងមួយដ៏អស្ចារ្យបំផុតនោះ!!

ការយល់សព្វរបស់យើងអំពីពិភពរូបវិទ្យា ត្រូវបានបង្កើតឡើងតាមរយ: អ្នកវិទ្យាសាស្រ្តដ៏ល្បី បំផុត ដូចជា លោកហ្កាលឺលេ (1564-1642) លោកញូតុន(1642-1727) លោកម៉ាក់ស្វ៊ែល(1831-1879) និង លោកអាញស្តាញ(1879-1955)។ ហើយឥទ្ធិពលរបស់គាត់បានពង្រីក វិស័យវិទ្យាសាស្រ្ត ឲ្យ វែង ឆ្ងាយឡើង ដែលប៉ះពាល់យ៉ាង ស៊ី ជម្រៅក្នុងមធ្យោបាយរស់នៅ និងការគិតរបស់យើង។

Posted on ខែ​ឧសភា 17, 2011, in ការសិក្សារូបវិទ្យា. Bookmark the permalink. មតិ 3.

  1. ខ្ញុំចង់និយាយថា ពិតជាអស្ចារ្យ

  2. មើលទៅពិតជាអស្ចារ្យ​មិនដឹងពេលណាទើបរូបវិទ្យារបសខុំពូកែទេ!​តែខុំកំពុងខំប្រឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: