លំហាត់សិស្សពូកែថ្នាក់ទី៩

Problems

1. ក្នុងមួយវិនាទីក្រោយគេបង្អស់ នៃទន្លាក់វត្ថុមួយចរបានចំងាយ 10m។ តើវាធ្លាក់មកពីកំពស់ណាមក? (g=10m/s2)

2. គេមានអ/ធចំលងអូម 3 តជាស៊េរី។ បង្គុំអ/ធចំលងអូមទាំង ៣មានរេស៊ីស្តង់សមមូល R=90Ω ។កាល ណា ចរន្តដែលមានអាំងតង់ស៊ីតេ I ឆ្លងកាត់អ/ធចំលងអូមទាំង៣ក្នុងរយពេល t គេឃើញមានបរិមាណកំដៅ 500 J, 300 J & 100 J ភាយចេញពីអ/ធចំលង​អូមដែលមាន​រេស៊ីស្តង់ R1, R2 & R3។ គណនា R1, R2 & R3 ?

3. កាណូត១អូសសាឡាងដោយសារខ្សែកាប។ សាឡាងធ្វើចលនាត្រង់ស្មើលើផ្ទៃទឹកនឹង។ តើកំលាំងអ្វីខ្លះមានអំពើលើសាឡាង?

4. គេមាន n រេស៊ីស្តង់ R1, R2, ….., Rn ផ្គុំជា n ខ្នែង។ បង្ហាញថារេស៊ីស្តង់សមមូល R តូចជាងរេស៊ីស្តង់នៃខ្នែងនីមួយៗ។

5. សំលោហ:មួយដុំមានម៉ាស 86g ថ្លឹងក្នុងខ្យល់ និង 73g ថ្លឹងក្នុងករណីសំលោ:ពន្លិចក្នុងទឹក។ រកមាឌ និងម៉ាសមាឌនៃសំលោហ:។ (g=9.8N/kg)

6. អង្គធាតុមួយធ្លាក់ដោយសេរី។ នៅ 2s ចុងក្រោយនៃទន្លាក់វាចរបាន​ 60m។ គណនាកំពស់ដែលវា​ធ្លាក់ចុះ​មក។​.(g=10m/s2)

7. ទឹកហូរក្នុងប្រឡាយ ដែលមានទទឹង 1.5m ជំរៅ 0.6m។ ទឹកមានល្បឿន v=0.5m/s។ គណនាមាឌទឹកដែលហូរក្នុង 1s។

8. អង្គធាតុមួយធ្លាក់ដោយសេរីពីកំពស់ 270 m ។ ចូរចែកកំពស់នោះជាបីផ្នែក លៃយ៉ាងណា ឲ្យអង្គធាតុ ធ្វើបានចំងាយចរបីក្នុងរយៈពេលស្មើគ្នា ។
9. ឃ្នាស់មួយមានប្រវែង 4m មានចំណុចទំរ O។ គេប្រើកំលាំងចលករដើម្បីគាស់ដុំឈើ។ ឃ្នាស់​នេះ​មានផលមេកានិចស្មើ 9។
ក) រកទីតាំងចំណុច O។
ខ) តើគេប្រើកំលាំងប៉ុន្មាន ដើម្បីគាស់ដុំឈើមានម៉ាស 540kg? (g=10m/s2)

Solution:

1. គណនាកំពស់ដែលវាធ្លាក់មក

h= h’+10m    ដោយ h=\frac{1}{2}gt{}^\text{2}  ,  h=\frac{1}{2}g(t-1){}^\text{2}

=>  \frac{1}{2}gt{}^\text{2}=\frac{1}{2}g(t-1){}^\text{2}

=> t=1.52s

គេបាន h=\frac{1}{2}\times (9.8m/s{}^\text{2})\times (1.52s){}^\text{2} = 11.32m

2. គណនា R1, R2 & R3

Answer: R1=50Ω ; R2=30Ω ; R3=10Ω

3. សាឡាងរងនូវកំលាំង 4 ដូចតទៅ៖

– កំលាំងចលករទាញដោយកាណូតទៅមុខ

– កំលាំងកកិតរបស់សាឡាង នឹងផ្ទៃទឹក

– កំលាំងដំនោលអាក់ស៊ីម៉ែតរបស់ទឹកលើសាឡាង

– កំលាំងជាទំងន់របស់សាឡាង ។

4. បង្ហាញថារេស៊ីស្តង់សមមូល R តូចជាងរេស៊ីស្តង់នៃខ្នែងនីមួយៗ ?

រេស៊ីស្តង់សមមូល៖

\frac{1}{R}={{\frac{1}{R}}_{1}}+{{\frac{1}{R}}_{2}}+\frac{1}{{{R}_{3}}}+.......\frac{1}{{{R}_{n}}}

នោះ \frac{1}{R}>{{\frac{1}{R}}_{1}}

គេបាន R<{{R}_{1}}

ដូច្នេះ រេស៊ីស្តង់សមមូល R តូចជាងរេស៊ីស្តង់នៃខ្នែងនីមួយៗ

   5. រកមាឌ និងម៉ាសមាឌនៃសំលោហ:

P-P’=F ដែល P​ជាទំងន់ថ្លឹងក្នុងខ្យល់; P’ ថ្លឹងក្នុងទឹក ; F ដំនោលអាក់ស៊ីម៉ែត

នាំឲ្យ mg-m’g’=µgV   ឬ  (m-m’)g=µgV  នាំឲ្យ   (86g-73g)= 1000kg/m³.V

ឬ  1000kg/m³.V=(0.086kg-0.073kg)  គេបាន V= 13×10-6

នោះ µ= 66×102 kg/m³

6. រកកំពស់ដែលអង្គធាតុធ្លាក់ចុះមក

តាង t គឺជារយពេលនៃទន្លាក់

h=\frac{1}{2}gt{}^\text{2}

{{h}_{1}}=\frac{1}{2}g{{t}_{1}}{}^\text{2}

ដោយ {{t}_{1}}=t-2s ហើយ h-{{h}_{1}}=60m គេបាន៖

\frac{1}{2}gt{}^\text{2}-\frac{1}{2}g{{t}_{1}}{}^\text{2}=60

5t{}^\text{2}-5(t{}^\text{2}-4t+4)=60

t=4sfreefall_1

h=\frac{1}{2}gt{}^\text{2}=\frac{1}{2}\times 10m/s{}^\text{2}\times (4s){}^\text{2}=80m

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែ​ឧសភា 28, 2011, in លំហាត់រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. មតិ 3.

  1. សុទ្ធតែលំហាត់ពិសេសៗន៎!! ជួយប្រាប់ចំលើយផង!

  2. ចង់បានចំលើយលំហាត់ទីប៉ុន្មានដែរ???

  3. បងដាក់លំហាត់ណាដែលខ្ញុំចេះផង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: