គណិតវិទ្យា

មើលរូបវិទ្យាយូរៗទៅ វាដូចជាចង់ភ្លេចគណិតវិទ្យាអស់។ ចឹងថ្ងៃនេះសុំដាក់គណិវិទ្យាខ្លះមើស៎!!!!….

សាកលំហាត់ខ្លះសិន

                                          លំហាត់សំរាប់សិស្សពូកែថ្នាក់ទី៩

1. គេឲ្យចតុកោណប៉ោង ABCD មួយមាន AC=AD។​ប្រៀបធៀប BC និង BD

2. គេឲ្យ a=2x+5 ​,  b=4x+3  ,  c=10x+4 ។ រកចំនួន​ x ដើម្បីឲ្យ a,b,c  ជារង្វាស់ជ្រុងនៃត្រីកោណមួយ។

3. រង្វង់ពីរ ផ្ចិត o  និង​ o' ប៉ះគ្នាត្រង់ A។ បង្ហាញថា A​ ត្រូវតែនៅលើអង្កត់​ \left[ OO' \right]

4. គណនាកន្សោម   A={{(\sqrt{16+\sqrt{31}}-\sqrt{16-\sqrt{31}}-\sqrt{2})}^{2011}}

5. គេឲ្យត្រីកោណ  ABC  មួយមានជ្រុង​  AB<AC និងមេដ្យាន BN និង CM ។  ប្រៀបធៀប​​  ​ BN  និង​ CM

6. គេមាន f(\frac{2x+1}{x-1})=x{}^\text{2}+2x  (x\ne 1)។ ចូរគណនា  f(x)

7. រង្វង់៣មានកាំ R ដូចគ្នាកាត់គ្នាត្រង់ A និង D ​​; B និង​ E ; C និង​ F ព្រមគ្នា។ ស្រាយថាផលបូកធ្នូ​  AB+CD+EF=180{}^\circ​ ។

8. គេអោយ \vartriangle PQR មានកំពស់ [PH] និងកន្លះបន្ទាត់ពុះ [QE)  នៃមុំ​Q  (E\in PR) ។ បង្ហាញថាបើ​មុំ \angle QEP=45{}^\circ   នោះ​ \angle EHR=45{}^\circ

9. ក្នុងថ្នាក់រៀនមួយមានសិស្សស្រីច្រើនជាងសិស្សប្រុស ១៥នាក់។រកចំនួនសិស្សប្រុស និងសិស្ស ស្រី បើគេដឹងថាសិស្សសរុបក្នុងថ្នាក់មានតិចជាង ៣៥នាក់ ហើយចំនួនសិស្សស្រីជា​ពហុគុណនៃ៧។

10. គេឲ្យត្រីកោណABCមួយមានកំពស់ [AK]  និង H ជាអរតូសង់។ D ជាចំនុចឆ្លុះនៃ H ធៀប​ (BC) ។ បង្ហាញថា D នៅលើរង្វង់ចារឹកក្រៅ \vartriangle ABC  រួចស្រាយថា KB\times KC=KH\times KA

11. ដោះស្រាយសមីការ (4x{}^\text{2}-6x+9){}^\text{2}-3(2x+3){}^\text{2}=2(8x{}^\text{3}+27)​។

12. រកតំលៃកន្សោម​  E=2009\times 2011(2010{}^\text{2}+1)({{2010}^{4}}+1)-{{2010}^{8}}

13. បង្ហាញថា x=\sqrt[3]{\sqrt{2}-1}-\frac{1}{\sqrt[3]{\sqrt{2}-1}} ជាឬសមួយនៃសមីការដឺក្រេទីបី មានមេគុណជាចំនួនគត់។

14. ស្រាយបញ្ជាក់ថាបើ a,b,c ជារង្វាស់ជ្រុងទាំងបី និង S ជាក្រឡាផ្ទៃ​របស់​ត្រីកោណ នោះគេបាន​ {{a}^{4}}+{{b}^{4}}+{{c}^{4}}\le 16{{S}^{2}}

15. គេឲ្យ M និង N ជាពីរចំណុចនៅលើជ្រុង BC នៃត្រីកោណ \vartriangle ABC មួយដែល BM=MN=NC។ បន្ទាត់ស្របនឹង AC ជួប AB ; AM និង AN ត្រង់ D ; E & F។ បង្ហាញថា EF=3DE

16. បុរសម្នាក់​ត្រូវការ​ផឹកទឹក​ចំនួន 700 cm3 ប៉ុន្តែ​គាត់មានកែវ​ ២ ដែល​កែវទី ១ មានចំណុះ 500 cm3 និង​កែវទី ២ មានចំណុះ 300 cm3 ។ តើបុរសនោះ​ត្រូវផឹកទឹក​យ៉ាងណា​ឲ្យបាន​ 700 cm3

17. ចូរបំពេញចន្លោះ​ក្នុង​ប្រមាណវិធី​ខាងក្រោម ដោយប្រើលេខ​ខុសៗគ្នា ពី ១ ដល់ ៥៖                                                                                                                                            

18. ឧបមាថា ចូរគណនា​តម្លៃ​នៃ​កន្សោម​៖

19. ក្នុងការប្រលង ​មុខវិជ្ជា​គណិតវិទ្យា​លើកទី ២ សិស្សម្នាក់​ទទួលបាន​ពិន្ទុ​លើសពិន្ទុ​ដែលគាត់​ទទួលបាន​លើកទី ១ ចំនួន 16 ពិន្ទុ សិស្សនោះ​សង្ឃឹមថា​ខ្លួន​នឹងបាន​ពិន្ទុ 88 នៅក្នុង​ការប្រលង​លើកទី ៣ ហើយពិន្ទុនេះ​នឹងដំឡើង មធ្យមភាគ​នៃ​ពិន្ទុប្រលង​ទាំង ៣ លើក​ដល់ 80 ពិន្ទុ។ តើ​សិស្សម្នាក់នេះ​ទទួលបាន​ពិន្ទុ​ប៉ុន្មាន​ខ្លះ នៅលើកទី ១ និង​លើកទី ២?

20. រកគ្រប់គូ ជាចំនួនគត់​រ៉ឺឡាទីប ដែល​ផ្ទៀងផ្ទាត់៖

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែមិថុនា 5, 2011, in គណិតវិទ្យា. Bookmark the permalink. មតិ 8.

  1. អគុណគ្រូណាល់ thanks មហា thanks ……

  2. Has Has !
    1 BD>BC
    2 -3/4<x BN
    6 f(x)=[(1+t)/(t-2)]^2 +2 [ (1+t)/(t-2)]
    7 ភ្ជាប់ចំនុច A,B,C ជាត្រីកោណ។
    8 គូសបន្ទាត់១កែងត្រង់ E ។
    9 ប្រុស ២២នាក់ ស្រី ៧នាក់ .
    10 ដៅ D’ជាចំនុចមួយនៅលើរង្វង់ចារឹកក្រៅ ABC
    11 x=0,x=6
    12 E=0

    រាល់ចម្លើយទាំងអស់នេះសង្ឃឹមថាត្រឹមត្រូវ!!!!!
    តែបើមានកំហុសត្រង់ណាសូមជួយប្រាប់ផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: