លំហាត់ស្រាវជ្រាវ «ថាមពលកម្តៅ» ថ្នាក់ទី 9

១. គេចង់បានទឹក 120kg នៅសីតុណ្ហភាព 36°C ដោយលាយទឹក 15°C ជាមួយនិង​ 85°C ។ តើម៉ាសទឹកដែលត្រូវយកមកលាយមានតំលៃប៉ុន្មាន?

២. គេបង់ដែក១ដុំ 82g នៅសីតុណ្ហភាព 100°C ទៅក្នុងកាឡូរីម៉ែត​មួយដែលមាន​តំលៃជាទឹក​សរុប 300g នៅសីតុណ្ហភាព 17.6°C ។ រកសីតុណ្ហភាពសំរេច? កំដៅម៉ាសដែក 473J/kg°C

. គេដុតដែក 80g ក្នុងចង្ក្រានរហូតដល់បានសីតុណ្ហភាពដុចចង្រ្កាន។​បន្ទាប់មកគេ​ដកដែក​នោះយ៉ាងលឿន ទៅបង់ក្នុងទឹក 620g នៅសីតុណ្ហភាព 25.9°C ។ រកសីតុណ្ហភាពនៃចង្រ្កាន បើកំដៅម៉ាសដែក 482J/kg°C

៤. គេបង់ទង់ដែងមួយដុំ 100g  នៅសីតុណ្ហភាព 100°C ទៅក្នុងទឹក 500g នៅសីតុណ្ហភាព 5.1°C​  នោះទឹកឡើងសីតុណ្ហភាពដល់ 6.8°C ។ ដោយធ្វើពិសោធន៍ដូចគ្នានេះដែរ បើគេ​យក​ទង់ដែងនោះទៅបង់ក្នុងប្រេងតេរេបង់ទីន នៅសីតុណ្ហភាព 6°C នោះសីតុណ្ហភាព​របស់​ប្រេង​ឡើងដល់ 8.3°C។ រកកំដៅម៉ាសរបស់ប្រេងតេរេបង់ទីន។

៥. កាឡូរីម៉ែតមួយធ្វើពីលោហះ មានម៉ាស 500g មានទឹក 216g នៅសីតុណ្ហភាព 16.4°C។ គេចាក់ទឹក 200g នៅ 32.6°C ទៅក្នុងកាឡូរីម៉ែតនោះ គេបានសីតុណ្ហភាពសំរេច 23.9°C។ រកកំដៅម៉ាសនៃកាឡូរីម៉ែត។

៦. គេបង់ទឹកកកមួយដុំ 0.1kg​ នៅសីតុណ្ហភាព​ 0°C ទៅក្នុងទឹក 0.3°C នៅសីតុណ្ហភាព 20°C។ តើទឹកកករលាយអស់ឬទេ? បើទឹកកករលាយមិនអស់ រកម៉ាសទឹកកកដែលនៅសល់។ កំដៅរលាយទឹកកក 335200J/kg°C។

. គេបង់ទឹកកកមួយដុំមានម៉ាស 3kg នៅសីតុណ្ហភាព -2°C ទៅក្នុងផើងមួយមានទឹក 8kg នៅ 40°C។ ពន្យល់បាតុភូត ហើយរកសីតុណ្ហភាពសំរេចនៃល្បាយ។ គេឲ្យ កំដៅម៉ាសទឹកកក 2095 J/kg°C; កំដៅរលាយទឹកកក 335200 J/kg°C។

៨. ដើម្បីដាំទឹក 1kg នៅសីតុណ្ហភាព 20°C ឲ្យពុះ គេត្រូវការរយះពេល 10mn។ គណនារយះពេលចាំបាច់ ដើម្បីបង្ហូរទឹកនោះឲ្យអស់ (គឺគិតចាប់ពីផ្តើមដាំទឹក)។ គេសន្មតទឹក ស្រូបយកបរិមាណកំដៅដែលចង្រ្កានផ្តល់ឲ្យទាំងអស់។ កំដៅបង្ហួតទឹក 2.3×106 J/kg

. គេចង់បូមទឹក 200000 L ពីអណ្តូងមួយឲ្យចូលក្នុងអាង កំពស់ 30m ពីនីវ៉ូទឹកអណ្តូង ដោយ ប្រើម៉ាស៊ីនបូមទឹកមួយ។ រកម៉ាសនៃឥន្ធនដែលត្រូវយកមកប្រើ បើគេដឹងថា អំណាច កំដៅ នៃឥន្ធន 4.6×107 J/kg ហើយទិន្នផលនៃប្រពន្ធ័ (ប្រដាប់បូមនិងម៉ាស៊ីន) មានតែ 15%។

១០. រកទឹកដែលមានសីតុណ្ហភាព 80°C សំរាប់យកលាយជាមួយទឹក 10kg នៅ​ 12°C ដោយដឹងថាសីតុណ្ហភាពសំរេច 37°C។

                                                                                                                                                គឹម គីណាល់

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែមិថុនា 9, 2011, in លំហាត់រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. មតិ​មួយ​.

  1. លយណាស់!!!!!!!!!!!!!!!!!!!!!!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: