លំហាត់ថ្ងៃចន្ទ័

លំហាត់ដកស្រង់ចេញពីវិញ្ញាសាប្រឡងសញ្ញាបត្រ័កំរិតសិក្សាទី២

I. គេចាក់ទឹកក្តៅ 100g នៅសីតុណ្ហភាព 80°C ទៅក្នុងកាឡួរីម៉ែតដែលមានទឹក 475g នៅ 20°C។

ក. ចូរពន្យល់ពីបណ្តូរកំដៅដែលមាននៅពេលគេលាយទឹកក្តៅ និងទឹកត្រជាក់។

ខ. ពោលគោលការណ៍គ្រឹះទាំងពីរនៃរង្វាស់កំដៅ។

គ. គណនាតំលៃជាទឹកនៃកាឡូរីម៉ែត បើគេដឹងថាសីតុណ្ហភាព លំនឹងនៃល្បាយ ស្មើនឹង 30°C។                                                                                                                                                         (ឆ្នាំ 1980)

ដំណោះស្រាយ:

ក.           កាលណាគេចាក់ទឹកក្តៅនៅសីតុណ្ហភាព 80°C ទៅក្នុងទឹកត្រជាក់ 20°C ពេលនោះ មានបាតុភូតបណ្តូរ កំដៅ។ ទឹកក្តៅបញ្ចេញកំដៅបណ្តាលឲ្យសីតុណ្ហភាពថយចុះពី 80°C មក​ 30°C។ បរិមាណកំដៅ ដែលទឹកក្តៅ បញ្ចេញនេះស្រូបយកដោយទឹកត្រជាក់និងកាឡូរីម៉ែត បណ្តាលឲ្យសីតុណ្ហភាពកើនឡើងពី 20°C ទៅ 30°C។

ខ. គោលការណ៍គ្រឹះទាំងពីរនៃរង្វាស់កំដៅគឺ:

–          អង្គធាតុពីរប្តូរកំដៅគ្នា កាលណាវាមានសីតុណ្ហភាពខុសគ្នា។ ក្នុងករណីដែលវាមានសីតុណ្ហភាពស្មើគ្នា វាមិនប្តូរកំដៅទេ គេថាវាស្ថិតក្នុងលំនឹងសីតុណ្ហភាព។

–          បរិមាណកំដៅដែលអង្គធាតុក្តៅបាត់ {{Q}_{1}} ស្មើនឹងបរិមាណកំដៅ ដែលទឹកត្រជាក់ស្រូប {{Q}_{2}} ។( {{Q}_{1}}={{Q}_{2}} )

គ. គណនាតំលៃជាទឹកនៃកាឡូរីម៉ែត

–          បរិមាណកំដៅទឹកក្តៅបញ្ចេញដើម្បីបញ្ចុះសីតុណ្ហភាពពី 80°C មក 30°C :

{{Q}_{1}}=mc\Delta t=0.1\times 4190\times (80-30)=20950J

–          បរិមាណកំដៅទឹកនិងកាឡូរីម៉ែតស្រូប ដើម្បីតំលើងសីតុណ្ហភាពពី 20°C ទៅ 30°C:

តាង \mu ជាតំលៃជាទឹកនៃកាឡូរីម៉ែត

{{Q}_{2}}=(\mu +0.475)\times 4190\times (30-20)=41900\mu +19902(J)

តាមគោលការណ៍បណ្តូរកំដៅ {{Q}_{1}}={{Q}_{2}}

20950=19902+41900\mu \Rightarrow \mu =0.025kg

ដូច្នេះតំលៃជាទឹកនៃកាឡូរីម៉ែតគឺ \mu =0.025kg

II.   1. តើគេប្រើរេអូស្តាសំរាប់ធ្វើអ្វីក្នុងសៀគ្វីអគ្គីសនី? ចូររៀបរាប់ប្រភាទរេអូស្តាខ្លះៗ ដែលអ្នកធ្លាប់ស្គាល់?

​       2. គេចង់តំឡើងរេអូស្តាមួយដែលមានរេស៊ីស្តង់ 30\Omega ពីខ្សែនីក្រូមដែលមានអង្កត់ផ្ចិត 0.6mm។ តើគេត្រូវប្រើខ្សែនីក្រូមប្រវែងប៉ុន្មានម៉ែត? រេស៊ីស្ទីវីតេនីក្រូម 100\mu \Omega cm

       3. គេតរេអូស្តាខាងលើដែលមានរេស៊ីស្តង់ 30\Omega ជាខ្នែងជាមួយនឹង ខ្សែចំលងមួយទៀត ដែលមានរេស៊ីស្តង់ 20\Omega

ក. គណនារេស៊ីស្តង់សមមូលនៃបង្គុំនេះ។

. គណនាអាំងតង់ស៊ីតេចរន្តដែលឆ្លងកាត់ខ្នែងនីមួយៗ បើតង់ស្យុងសងខាងខ្នែង 36V។                                                                                                                                                               (ឆ្នាំ 1980)

ដំណោះស្រាយ:

1. គេប្រើរេអូស្តាសំរាប់ប្រែប្រួលអាំងតង់ស៊ីតេចរន្ត។ ប្រភេទនៃរេអូស្តាមាន រេអូស្តាប្រើកូនបូត និង រេអូស្តាប្រើប្លូ។

2. រកប្រវែងខ្សែនីក្រូមដែលយកមកប្រើ

តាមរូបមន្ត R=\rho \frac{\ell }{A}\Rightarrow \ell =\frac{A\times R}{\rho }

ដោយ R=30\Omega ,\rho =100\mu \Omega cm={{10}^{-6}}\Omega m

A=\frac{\pi {{d}^{\text{2}}}}{4} =3.14\times \frac{6\times {{10}^{-4}}}{4}=3.14\times 9\times {{10}^{-8}}{{m}^{\text{2}}}

គេបាន \ell =\frac{30\times 3.14\times 9\times {{10}^{-8}}}{{{10}^{-6}}}=8.478m

3. ក. រករេស៊ីស្តង់សមមូល

\frac{1}{R'}=\frac{1}{R}+\frac{1}{{{R}_{1}}}\Rightarrow R'=\frac{R{{R}_{1}}}{R+{{R}_{1}}}=\frac{20\times 30}{20+30}=12\Omega

ខ. គណនាអាំងតង់ស៊ីតេចរន្តដែលឆ្លងកាត់ខ្នែងនីមួយៗ

ក្នុងករណីតជាខ្នែងយើងមាន V ដែលជាតង់ស្យុងដូចគ្នា

V=RI'=RI''=36V

\Rightarrow {I}'=\frac{36}{R}=\frac{36}{30}=1.2A

\Rightarrow {I}''=\frac{36}{{{R}_{1}}}=\frac{36}{20}=1.8A

គឹម​​​​​ គីណាល់

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែមិថុនា 13, 2011, in លំហាត់រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. មតិ 5.

  1. វ័ន្ត ច័ន្ទមករា

    ឡូយ! ចាំជួយបង្រៀនខ្ញុំផងគីណាល់!🙂

  2. បាទ! មិនអីទេ ទទូលដោយរិករាយ។😀

  3. ចង់ចេះណាស់ អារូបវិទ្យាអីហ្នឹង តែរៀនយ៉ាងណាក៏មិនចេះ…. ប្រឡងបានតែ ៣៥អី,,

  4. វ័ន្ត ច័ន្ទមករា

    លោកគ្រូអ៊ំ!! បង្ហាត់កូនសិស្សក្មួយពីរបៀបរចនាប្លកផង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: