លំហាត់ពេលយប់

១.     អង្គធាតុមួយមានទំងន់ 3N ។ នៅពេលពេលគេយកអង្គធាតុ​នេះដាក់ក្នុង​ទឹកវា​មាន​ទំងន់ 2N បើគេយកវាទៅដាក់ក្នុងអាល់កុល វាមានទំងន់ 2.18N ហើយបើគេ​យក​វា​ទៅ​ដាក់ក្នុងទឹកអំបិលវាមានទំងន់ 1.80N។

ក. រកដំណោលអាក់ស៊ីម៉ែតដែលមានអំពើលើអង្គធាតុក្នុងករណីនីមួយៗ។

ខ​ រកមាឌរបស់អង្គធាតុ។

គ​ រកម៉ាសអាល់កុល និងម៉ាសអំបិលក្នុងទឹក 1dm3

២.     រថយន្តដឹកទំងន់ធន់ធ្ងន់មួយមានកង់ 12 ។​ ទទឹងកង់នីមួយៗ មានប្រវែង 25cm ហើយសំពាធខ្យល់ក្នុងកង់គឺ P=2បារ។ ផ្នែកកង់នីមួយៗដែលប៉ះថ្នល់មានបណ្តោយ 16cm។

ក             a. ចូរបំបែកខ្នាតសំពាធ p=2បារ ទៅជា N/m2 និង​ ប៉ាស្កាល់

​​​​​            ​​​​​    b. តើរថយន្ត​ដឹកទំងន់ធន់ធ្ងន់នោះមានម៉ាសប៉ុន្មាន ?

ខ គេផ្ទុកទំនិញលើរថយន្តនោះ 8t។ តើនៅពេលកង់រថយន្តនីមួយៗនៃរថយន្ត ប៉ះថ្នល់ វាមានបណ្តោយប្រវែងប៉ុន្មាន ? (g=10m s-2 )

៣.​​     រថយន្តមួយរត់ពីភូមិ​ A ទៅ​ភូមិ B ដោយល្បឿន 40km/h ហើយត្រលប់ពីភូមិ B ទៅ​ភូមិ A វិញដោយល្បឿន 30km/h។ គណនាល្បឿនមធ្យមរបស់រថយន្តលើចំងាយផ្លូវទៅមក AB, BA នោះ​។​

                                             ទាញយកដំណោះស្រាយ៖

                         ដោនឡូត-Download(PDF)___​____

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែមិថុនា 17, 2011, in លំហាត់រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. មតិ 4.

  1. ម៉េច​ក៏​ដាក់​លំហាត់​ពេល​យប់​ចឹង?:mrgreen:

  2. មានលំហាត់ពេលព្រលឹម និង ពេលថ្ងែត្រង់ ឬទេ?

  3. ជិតមានហើយ បើចង់បានដាក់បានតើ!!!🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: