លំហាត់ធរណីមាត្រកែអផ្សុក

1. គេឲ្យត្រីកោណ ABC មួយមាមុំទាំងអស់ជាមុំស្រួច និងកំពស់ CE និង BD។ រង្វង់អង្កត់ផ្ចិត AB កាត់ CE ត្រង់ M និង N ។ រង្វង់អង្កត់ AC កាត់ (BD) ត្រង់ P និង Q។ បង្ហាញថាបួនចំនុច M; N; P និង Q នៅលើរង្វង់តែមួយ។

2. គេឲ្យត្រីកោណកែងសមបាត ABC មួយកំពូល C។ D ជាចំនុចមួយនៅលើជ្រុង AC ហើយ E ជាចំនុចមួយនៅលើជ្រុង CB ដែល CD=CE។ តាម D និង C គូសបន្ទាត់កែងនឹង AE រៀងគ្នាកាត់ AB ត្រង់ K និង L ។ បង្ហាញថា KL = LB។

3. គេឲ្យត្រីកោណ ABC មួយដែល BC>CA>AB។ D ជាចំណុចមួយនៅលើ BC ហើយ E ជាចំនុចមួយនៅលើបន្លាយ AB ដែល BD = BE = AC ។ រង្វង់ចារឹកក្រៅត្រីកោណ BED កាត់ AC ត្រង់ P ហើយរង្វង់ចារឹកក្រៅត្រីកោណ ABC កាត់ BP ត្រង់ Q។ បង្ហាញថា AQ + CQ = BP ។

4. គេឲ្យ ∆ ABC មួយមាន BM និង AL ជាកំពស់នៃត្រីកោណហើយ P ជាអរតូសង់។ D ជា​ចំនុច កណ្ដាលនៃ AB ។ ស្រាយបញ្ជាក់ថា DM = DL ។

5. ត្រីកោណកែងសមបាត ABC មួយមានកំពូល A ។ M ជាចំនុចមួយនៅលើអ៊ីប៉ូតេនុស BC​ ។​​  ស្រាយបញ្ចាក់ថា AM² = BM² + MC² ។

6. ក្នុងចតុកោណព្នាយសមបាត ABCD មួយ មានអង្កត់ទ្រូង [AC]  កែងនឹងជ្រុងទ្រេត [BC]  គេដឹងថា​: AC = 8 cm  , AD = 6 cm ។ គណនាក្រលាផ្ទៃនៃចតុកោណព្នាយសមបាតនេះ។

7. គេឲ្យចតុកោណ ABCD មួយចារឹកក្នុងរង្វង់។ ចំនុច IA ; IB  ; IC និង ID ជាផ្ចិតរង្វង់ចារឹក​ក្នុងរៀង​គ្នានៃត្រីកោណ ΔBCD ; ΔACD ; ΔABD និង ΔABC។ បង្ហាញថាចតុកោណ​ IAIBICID ជា​ចតុកោណ​កែង។

8. គេឲ្យការេ ABCD មួយមានអង្កត់ទ្រូងប្រសព្វគ្នាត្រង់ E។ តាម B គេគូសបន្ទាត់មួយកែងនឹងកន្លះបន្ទាត់ពុះមុំ ∠ACD កាត់ AC ត្រង់ P ហើយកាត់ CD ត្រង់ Q។ បង្ហាញថា DQ = 2PE ។

9. តាង BD ជាកន្លះបន្ទាត់ពុះមុំក្នុងនៃមុំ ∠B របស់ត្រីកោណ ABC មួយ​ដែល D នៅលើជ្រុង CA។ រង្វង់ចារឹកក្រៅត្រីកោណ BCD កាត់ AB ត្រង់ E ហើយរង្វង់ចារឹកក្រៅត្រីកោណ ABD កាត់ BC ត្រង់ F។​ បង្ហាញថា AE = CF

10. គេឲ្យត្រីកោណ ABC មួយ និងការេពីរ ABDE និង ACFG នៅក្រៅត្រីកោណនោះ។ H ; K និង I ជាចំណុចកណ្តាលរៀងនៃជ្រុង EB ; BC និង CG។ បង្ហាញថាត្រីកោណ IKH ជាត្រីកោណកែង។

11. គេឲ្យត្រីកោណ ABC មួយនិងចំនុច D ; E និង​ F ជាចំនុចកណ្តាលរៀងគ្នានៃអង្កត់ AC ; AB និង BC។ BG ជាកំពស់ត្រីកោណ ABC។ ស្រាយបំភ្លឺថា ∠EGF = ∠EDF ។

12. BE និង AD ជាកំពស់នៃត្រីកោណ ABC ហើយ H ជាអរតូសង់។ F ; G និង K ជាចំណុចកណ្តាលរៀងគ្នានៃ AH ; AB និង BC។ បង្ហាញថា ∠FGK = 90°។

13. គេឲ្យត្រីកោណ ដែល AB = c , AC = b , BC = a ។​ D​ ; M ; N ជាជើងនៃ​កន្លះបន្ទាត់​ពុះ​មុំ ទាំងបីនៃត្រីកោណដោយដឹងថា AD = x  ;  BM = y  ;  CN = z ។​ ចូរស្រាយបំភ្លឺថា

ធរណីមាត្រ

Advertisements

4 thoughts on “លំហាត់ធរណីមាត្រកែអផ្សុក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s