របៀបផ្គុំរេស៊ីស្តង់

រេស៊ីស្តង់ផ្គុំជាស៊េរី

កាលណាគេយករេស៊ីស្តង់ច្រើនមកតចុងពីមួយទៅមួយជាបន្តបន្ទាប់ គរថារេសីស្តង់នោះផ្គុំជាស៊េរី។

ក្នុងករណីតជាស៊េរី៖

ក.ចរន្តរត់កាត់រេស៊ីស្តង់ទាំងនោះដូចគ្នាទាំងអស់ I

ខ. តង់ស្យុងនៃកំណាត់សៀគ្វីណាមួយ ស្មើនឹងផលបូកនៃតង់ស្យុងរវាងចុងរេស៊ីស្តង់ទាំងអស់ផ្គុំក្នុងកំណាត់នោះ។

U = {U_1} + {U_2} + {U_3}

គ. រេស៊ីស្តង់សមមូល R ស្មើនឹងផលបូករេស៊ីស្តង់ដែលយកមកផ្គុំក្នុងកំណាត់នោះ

R = {R_1} + {R_2} + {R_3}

រេស៊ីស្តង់ផ្គុំជាខ្នែង

កាលណាគេតចុងម្ខាងនៃរេស៊ីស្តង់ច្រើនទៅនឹងចំណុចរួមមួយ A ហើយម្ខាងទៀតតទៅនឹងចំណុចរួម B មួយទៀត គេថារេស៊ីស្តង់ទាំងនោះផ្គុំជាខ្នែង។

ក្នុងករណីតជាខ្នែង៖

ក. អាំងតង់ស៊ីតេចរន្តដើម I ស្មើនឹងផលបូកនៃអាំងតង់ស៊ីតេចរន្តបែង៖

I = {I_1} + {I_2} + {I_3}

ខ. តង់ស្យុងដូចគ្នាគ្រប់កន្លែងទាំងអស់៖

{U_1} = {U_2} = {U_3} = U

គ. រេស៊ីស្តង់សមមូល

R:\frac{1}{R} = \frac{1}{{{R_1}}} + \frac{1}{{{R_2}}} + \frac{1}{{{R_3}}}

សំគាល់៖   បើមាន n រេស៊ីស្តង់ស្មើគ្នា (r = {r_1} + {r_2} + {r_3}) តជាខ្នែង គេបាន

\frac{1}{R} = n \times \frac{1}{r} \Rightarrow R = \frac{r}{n}

លំហាត់

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែសីហា 22, 2011, in រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: