លំហាត់ «របៀបផ្គុំរេស៊ីស្តង់»

មុនធ្វើលំហាត់ទាំងនេះ គួរមើលផងដែរ៖ របៀបផ្គុំរេស៊ីស្តង់។

I. កំណាត់សៀគ្វីមួយមានអង្គធាតុចំលង ៣ តជាស៊េរី ដែលមានរេស៊ីស្តង់ 10Ω , 20Ω , 30Ω។

  • ក. រកអាំងតង់ស៊ីតេចរន្តអគ្គសនីដែលឆ្លងកាតអង្គធាតុចំលងទាំងនោះ បើតង់ស្យុងនៃកំណាត់សៀគ្វីនេះគឺ 6V។
  • ខ. រកតង់ស្យុងរវាងចុងសងខាងនៃរេស៊ីស្តង់នីមួយៗ។

II.​ រកចំនួនចង្កៀងមានតង់ស្យុង 6V ដែលត្រូវតជាស៊េរី ដើម្បីយកទៅប្រើសំរាប់តង់ស្យុង 120V ។

III.  គណនារេស៊ីស្តង់សមមូល នៃរេស៊ីស្តង់បី 8Ω , 12Ω , 24Ω ផ្គុំជាខ្នែង។

IV. អង្គធាតុចំលងពីរមានរ៊េស៊ីស្តងើ 30Ω និង 60Ω។ គេតវាជាខ្នែង ហើយភ្ជាប់ទៅនឹងប្រភពចរន្តដែលមានតង់ស្យុង 6V ។ គណនាអាំងតង់ស៊ីតេចរន្តអគ្គសនីក្នុងអង្គធាតុចំលងនីមួយៗ និងក្នុងសៀគ្វីទាំងមូល។

V.  ក្នុងបន្ទប់មួយមានចង្គៀង ៤ដែលមានរេស៊ីស្តង់ 230Ω , 230Ω , 135Ω , 270Ω។ រកអាំងតង់ស៊ីតេចរន្តក្នុងបណ្តាញក្នុងករណី៖

  • ក ចង្កៀងខាងដើមពីរឆេះ។
  • ខ ចង្កៀងខាងចុងពីរឆេះ។
  • គ ចង្កៀងទាំងបួនឆេះ។ តង់ស្យុងក្នុងបណ្តាញ 127V។

VI. គូរ សៀគ្វីអគ្គសនីមួយដែលមានចង្កៀងអគ្គសនី 5 តជាខ្នែងហើយរៀបរាបបន្តិចថា តើគេអាចតកុងតាក់ ២ យ៉ាងដូចម្តេច​ដើម្បីឲ្យ​គេអាចធ្វើឲ្យឆេះចង្កៀងពីរ ចង្កៀងបី និងចង្កៀងប្រាំ។

VII.  ក្នុងសៀគ្វីខាងក្រោម៖ {R_1} = 3\Omega វ៉ុលម៉ែតចង្អុល 1.8V អំពែម៉ែតចង្អុល 0.2A ។ គណនាតំលៃនៃរេស៊ីស្តង់ {R_2}

VIII. ក្នុងសៀគ្វីខាងក្រោម៖ {R_1} = 6\Omega វ៉ុលម៉ែតចង្អុល 1.8V អំពែម៉ែតចង្អុល 0.9A ។ រកតំលៃនៃរេស៊ីស្តង់            {R_2}  ។ IX. គេមានរេស៊ីស្តរ 5​​ ដូចគ្នា (មើលរូប)៖  ចុងសងខាងត្រូវបានភ្ជាប់នឹងប្រភពផ្តលចរន្តដែលមានតង់ស្យុង 12V ពេលនោះ ចរន្តឆ្លងកាត់​សៀគ្វីមាន 480mA។រករេស៊ីស្តង់នៃរេស៊ីស្តរនីមួយៗ?X.   គណនារេស៊ីស្តង់សមមូលរវាងចំណុច A និង B ដោយគូសរូបពន្លាត រួចដាក់ទិសដៅចរន្ត ពី A ទៅ B:XI. * គេមាន n រេស៊ីស្តង់ R1, R2, ….., Rn ផ្គុំជា n ខ្នែង។ បង្ហាញថារេស៊ីស្តង់សមមូល R តូចជាងរេស៊ីស្តង់នៃខ្នែងនីមួយៗ ?

___________________________________

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែសីហា 22, 2011, in លំហាត់រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. មតិ 2.

  1. បង!!ជួយធ្វេីលំហាត់ទី 9 , 10 ,11.

  1. Pingback: របៀបផ្គុំរេស៊ីស្តង់ «

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: