លំហាត់ «គោលការណ៏អាកស៊ីម៉ែត-កំលាំងដំណោល»

មើលផងដែរ  «គោលការណ៏អាកស៊ីម៉ែត-កំលាំងដំណោល»

1.  ឆ្នុកដបមួយមានម៉ាស 2.5g ក្នុងខ្យល់  1.5g ក្នុងទឹក និង 0.7g ​ក្នុងអាស៊ីតស៊ុលផួរិច។ រកម៉ាសមាឌនៃអាស៊ីត។

2.  មាសសុទ្ធមួយដុំសង្ស័យថាមានប្រហោងក្នុង។ វាមានម៉ាស 38.25g ក្នុងខ្យល់ និង 36.22g ក្នុងទឹក។ រកមាឌនៃប្រហោងក្នុងដុំមាស បើម៉ាសមាឌមាស µ=19.3g/cm³ ។

3.  ទឹកកកមួយដុំមានម៉ាសមាឌ µ=917kg⁄m³ អណ្តែតលើទឹក។ រកប្រភាគ នៃមាឌ​ទឹកកក​នៅលើទឹក (មាឌដែលមិនលិចចូលក្នុងទឹក) នឹងមាឌនៃដុំទឹកកក។

4.  ទូកមួយផ្ទុកដុំឥដ្ឋ​ ហើយផ្លាស់ទីលើទឹកទន្លេ។ ផ្នែកដែលលិចក្នុងទឹកមានមាឌ 4m³។ កំណត់ម៉ាសនៃទូកដែលមានផ្ទុកដុំឥដ្ឋ និងមាឌនៃដុំឥដ្ឋទាំងអស់ បើឥដ្ឋមានម៉ាសមាឌ 1800kg/m³ ហើយទូកទទេមានម៉ាស 0.75t។

5.  សាឡាងមួយរាងប្រលេពីប៉ែតកែងមានបណ្តោយ 20m និងទទឹង 3m។ កាលណាគេផ្ទុកពេញ ទឹកឡើងមកត្រឹម 50cm ពីគែមលើរបស់វា។ កាលណាគ្មានបន្ទុក ទឹកមកនៅត្រឹម 1.10m ពីគែមវា។ តើទំងន់នៃបន្ទុកស្មើនឹងប៉ុន្មាន?

6.  ឈើមួយដែលលិចទាំងស្រុងទៅក្នុងទឹក រងកំលាំងច្រាន 2500N។ ឈើមានម៉ាសមាឌ 700kg/m³។ ទឹកមានម៉ាសមាឌ 1000kg/m³។ គណនាម៉ាសនៃដុំឈើ។

7.  សំលោហ:មួយដុំមានម៉ាស 86g ថ្លឹងក្នុងខ្យល់ និង 73g ថ្លឹងក្នុងករណីសំលោហ:ពន្លិចក្នុងទឹក។ រកមាឌ និងម៉ាសមាឌនៃសំលោហ:។

8.  កប៉ាល់មួយមានម៉ាសប្រហែល 1500 t។ ទឹកសមុទ្រមានម៉ាសមាឌប្រហែល 1020kg/m³។ គណនាមាឌនៃទឹកសមុទ្រដែលត្រូវកប៉ាល់ញែកចេញ។ មេគុណសមាត្ររវាងទំងន់ និង​ ម៉ាសគឺ 9.8។

10.  វត្ថុមួយ​ បើវាលិចក្នុងទឹក វារងកំលាំងច្រាន 3.5N។ ចុះបើវាលិចក្នុងប្រេងឥន្ធន:វិញ តើវារង កំលាំងច្រានប៉ុន្មាន បើប្រេងឥន្ធនមានម៉ាសមាឌ 800kg/m³។

11.  អាលុយមីញ៉ូមមួយដុំមានម៉ាសមាឌ µ=2700kg/m³ មានម៉ាស 67g ថ្លឹងក្នុងខ្យល់ និង 45g ថ្លឹងក្នុងករណីប្រេងឈើ។ កំណត់ម៉ាសមាឌប្រេងឈើ។

12.  អង្គធាតុមួយមានទំងន់ 3N ។ នៅពេលពេលគេយកអង្គធាតុ​នេះដាក់ក្នុង​ទឹកវា​មាន​ទំងន់ ​​  2N បើគេ យកវាទៅដាក់ក្នុងអាល់កុល វាមានទំងន់ 2.18N ហើយបើគេ​យក​វា​ទៅ​ដាក់ក្នុង​ទឹកអំបិល​វាមានទំងន់ 1.80N។

  • ក. រកដំណោលអាក់ស៊ីម៉ែតដែលមានអំពើលើអង្គធាតុក្នុងករណីនីមួយៗ។
  • ខ.​ រកមាឌរបស់អង្គធាតុ។
  • គ. រកម៉ាសអាល់កុល និងម៉ាសអំបិលក្នុងទឹក 1dm3

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែកញ្ញា 4, 2011, in លំហាត់រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: