លំហាត់សម្រាប់ថ្នាក់ទី៩ (ចាស់)

1. រថយន្តមួយមានអានុភាព 93​​ kW បើកបរដោយល្បឿន 108 km/h លើផ្លូវរាបស្មើ។

  • ក. រកកម្លាំងអូសរបស់រថយន្ត។
  • ខ. រថយន្តនេះត្រូវបានបើកបរឡើងចំនោតមួយមានកម្ពស់ 50m ហើយប្រវែងផ្លូវឡើងចំនោត 200m។ បើរថយន្តនេះប្រើកម្លាំងដូចខាងលើ តើម៉ាសរបស់រថយន្តស្មើប៉ុន្មាន? (g=10m/s²)

2. ទឹក 1m³ ធ្លាក់ពីកម្ពស់ 10m ។

  • ក. ចូរគណនាថាមពលប៉ូតង់ស្យែលនៃដែនទំនាញដីដែលទឹកបាត់បង់។
  • ខ. បរិមាណទឹកធ្លាក់នេះផ្តល់ថាមពលអគ្គីសនី 90kJ ឲ្យស្ថានីយវារីអគ្គីសនី។ គណនាទិន្នផល នៃប្រព័ន្ធម៉ាស៊ីននៅក្នុងស្ថានីយវារីអគ្គីសនី។ គេឲ្យ g=10 m/s²​។

3. មនុស្សម្នាក់មានទំងន់ 600N ឈរលើភក់ល្បាប់នៅមាត់ទន្លេ។ បាតស្បែកជើងម្ខាងៗមានផ្ទៃ 240m²។ រកសម្ពាធដែលមានទៅលើដីភក់នោះ។ បើមនុស្សដដែលឈរលើបន្ទះក្តារពីរ ដែល​បន្ទះនីមួយៗមានប្រវែង 1.80m និងទទឹង 8cm វិញ តើសម្ពាធទៅជាប៉ុន្មាន?

4. រថយន្តមួយរត់ពីភូមិ​ A ទៅ​ភូមិ B ដោយល្បឿន 40km/h ហើយត្រលប់ពីភូមិ B ទៅ​ភូមិ A វិញ​ដោយ​ល្បឿន 30km/h។ គណនាល្បឿនមធ្យមរបស់រថយន្តលើចំងាយផ្លូវទៅមក AB, BA នោះ​

 5. អង្គធាតុមួយមានម៉ាស 5kg ហើយស្ថិតនៅរយ:កំពស់ 12m។ កំណត់ថាមពលប៉ូតង់ស្យែល​របស់វា​ធៀបនឹងដី និងធៀបនឹងដំបូលផ្ទះមួយកំពស់ 2m។ (g=10m/s²)

 6. មនុស្សម្នាក់ឈរឃ្លាតពីផ្លូវចំងាយ a=70m ដើម្បីចាំឡានក្រុង។ ពេលឃើញឡានក្រុង​ស្ថិត នៅ ចំងាយ​ពី​ខ្លួនរបស់គេប្រវែង b=350m គេក៏ចាប់ផ្តើមរត់ទៅកាន់ផ្លូវ ដើម្បីឡើងឡាន។ ដោយ​ដឹង​ថា​ឡានក្រុងរត់​ដោយល្បឿន V1=50km/h។ រកល្បឿនដែលមនុស្សត្រូវរត់ដើម្បី​ឲ្យបាន​ឡើង​ឡានទាន់ល្មម​ពេលមក​ដល់ផ្លូវ។

7. អ្នកថ្មើរជើងពីរនាក់នៅឃ្លាតពីគ្នាចំងាយ 5.4 km។ បើគាត់ដើរសំដៅរកគ្នា នោះគាត់នឹង​ជួបគ្នា​ក្នុងរយះពេល 30mn។ បើគាត់ដើរក្នុងទិសដៅតែមួយ នោះគាត់នឹងជួបគ្នាក្នុងរយះពេល 9h។ រកល្បឿនរបស់ថ្មើរជើងម្នាក់ៗ។

8. គេសង្កត់ដែកគោលចុចក្បាលធំមួយទៅក្នុងបន្ទះក្តារ ដោយបញ្ចេញកំលាំងមេដៃ 30N ទៅលើ​ក្បាលវា ដែលមានអង្កត់ផ្ចិត 1cm។ ចំណែកចុងស្រួចមានអង្កត់ផ្ចិត 0.5mm។ គណនា​សំពាធ​ដែលមានអំពើ លើមេដៃ និង លើបន្ទះក្តារ។

 9. កម្មករម្នាក់មានម៉ាស 60kg ទាញធុងបាយអរមួយដែលមានម៉ាស 90kg ឡើងទៅលើបាន​កំពស់​​ 10m ដោយប្រើរ៉កនឹងមួយ និងរ៉កចល័តមួយ ក្នុងរយះពេល 50 វិនាទី។

  • ក. គណនាអានុភាពកម្មករនោះ។
  • ខ. គណនាកំលាំងដែលកម្មករសង្កត់លើក្តារក្រាល។
  • គ. បើកម្មករទាញធុងបាយអរនោះ ទៅលើ 2m បន្ថែមទៀត។ គណនាថាមពលប៉ូតង់ស្យែលនៃ ធុងបាយអរនោះ។ (g=10m/s²)

 10. យន្តហោះចំបាំងមួយដែលកំពុងហោះដោយ​ល្បឿន  ​​1080 km/h   បានបាញ់​មួយគ្រាប់​ទៅ​យន្តហោះទំលាក់គ្រាប់បែករបស់ខ្មាំងដែលកំពុងបើ​កតាមទិសដៅផ្ទុយនឹងវា។ ល្បឿនយន្ត​ហោះខ្មាំង 720 km/h   ហើយល្បឿនគ្រាប់ចេញពីកាណុងកាំភ្លើង   800 m/s ។ ម៉ាស​គ្រាប់​កាំភ្លើង m=1kg។ កំណត់ថាមពលស៊ីនេទិចនៃគ្រាប់កាំភ្លើង ធៀបទៅនឹងផ្ទៃដី និង ធៀបទៅ​នឹងយន្តហោះខ្មាំង។

 11. ឈើមួយដុំមានម៉ាស 1.950 kg។ គេចោះឈើនោះ ហើយដាក់ដែកបំពេញរន្ធចោះនោះ។ ឈើមានដែកមានម៉ាស 2740g។ រកមាឌរន្ធចោះនោះ។ ម៉ាសមាឌឈើ 620kg/m³ ; ដង់ស៊ីតេ​ដែក 7.8។

12. រថយន្តមួយផ្លាស់ទីដោយកំលាំងម៉ូទ័រស្មើ 7900N និងមានអានុភាព 173.80 kW។ គេដឹងថា​រថយន្តនោះមានម៉ាស 28×10³kg។ គណនាថាមពលស៊ីនេទិចនៃរថយន្តនោះ។

13. ដុំអាលុយមីញ៉ូមមួយមានម៉ាស 2700g និងទំងន់ 24.3N នៅលើផែនដី។ បើគេយកវាទៅ​ដល់​ឋានព្រះច័ន្ទ តើទំងន់របស់វាប្រែប្រួលឬទេ?  ហេតុអ្វី?  កើន ឬថយប៉ុន្មាន?   បើសំទុះចលនា​ទន្លាក់​សេរីនៅឋានព្រះច័ន្ទមានតំលៃ 1/6  នៃទន្លាក់ជាសេរីនៅលើផែនដី។

14. រថយន្តមួយបើកបរដោយល្បឿនពី 0 ទៅ 72km/h ក្រោយពីរយះពេល 40s។ បើគេដឹងថា​រថយន្តនោះមានម៉ាស 7.2t ហើយបើកបានចំងាយផ្លូវ 80km ក្នុងរយះពេល 1h វាឈប់។

  • ក. ដូចម្តេចដែលហៅថាសំទុះរបស់រថយន្ត? រកអានុភាពរបស់រថយន្តគិតជា kW។
  • ខ. តើគេចំនាយប្រេងម៉ាស៊ូតអស់ប៉ុន្មានលីត្រ  ?   បើអំនាចកំដៅប្រេងម៉ាស៊ូត 41×106J/kg ហើយម៉ាសមាឌប្រេងម៉ាស៊ូត 0.8kg/l។

15. ផើងមួយមានបាត 100cm²។ គេចាក់បារត 1 លីត និងទឹក 1 លីតទៅក្នុងផើងនោះ។ រកសំពាធដែលសង្កត់លើផ្ទៃបាតផើង។ ម៉ាសមាឌទឹក 1000kg/m³   ម៉ាសមាឌបារត 13600kg/m³។

 16. ហេតុអ្វីបានជាកង់ក្រោយនៃរថយន្តដឹកទំនិញ ផ្អោបជាប់គ្នាពីរៗ ចំណែកកង់មុខ​វិញមានតែ​ប៉ុណ្ណោះ?

17. ដែកតាន់មួយមានរាងជាគូប ដែលមានទ្រនុង 0.2m គេដាក់ដុំនេះលើកំរាល។ បន្ទាប់មក​គេ​យក​ប្រព័ន្ធរ៉ក ដែលមានរ៉កនឹងមួយ និងរ៉កចល័តមួយ លើកដុំដែកនោះដាក់លើរថយន្ត។

  • ក. គណនាសំពាធ ដែលដុំដែកនោះមានលើកំរាល។
  • ខ. គណនាកំលាំងចលករដែលបញ្ចេញ ដើម្បីលើកដុំដែកនោះដាក់លើរថយន្ត។

ម៉ាសមាឌដែកគឺ 7.80g/cm³ ហើយ g=10m/s²

18. ពីភ្នំពេញទៅកំពង់សោមមានចំងាយ 230km។ រថមួយចេញដំណើរពីភ្នំពេញដោយល្បឿនថេរ 70km/h ហើយក្នុងពលជាមួយគ្នា រថយន្តមួយទៀតចេញ​ដំណើរពី​កំពង់សោមដោយ​ល្បឿន​ថេរ 90km/h។

  • តើរថយន្តទាំងពីរប្រើអស់រយះពេលប៉ុន្មានទើបជួបគ្នា?
  • តើរថយន្តទាំងពីរជួបគ្នានៅចំងាយប៉ុន្មានពីភ្នំពេញ?

19. ឃ្នាស់មួយមានប្រវែង 1m។ តើគេត្រូវដាក់ចំណុចទំរនៅត្រង់ណា ដើម្បីឲ្យវត្ថុពីរដែលមានម៉ាសនីមួយៗ 5kg និង 20kg ព្យួរនៅចុងទាំងពីរធ្វើឲ្យឃ្នាស់មានលំនឹង? គេឲ្យ g=10m/s²។

20. ហេតុអ្វីបានជា ប៉ោងប៉ោងអាចហោះបានក្នុងខ្យល់? ចូរពន្យល់ពីបាតុភូតរបស់វា។

21. ឈើមួយដែលលិចទាំងស្រុងទៅក្នុងទឹក រងកំលាំងច្រាន 2500N។ ឈើមានម៉ាសមាឌ 700kg/m³។ ទឹកមានម៉ាសមាឌ 1000kg/m³។ គណនាម៉ាសនៃដុំឈើ។

22. សំលោហ:មួយដុំមានម៉ាស 86g ថ្លឹងក្នុងខ្យល់ និង 73g ថ្លឹងក្នុងករណីសំលោហ:ពន្លិចក្នុងទឹក។ រកមាឌ និងម៉ាសមាឌនៃសំលោហ:។

23. កប៉ាល់មួយមានម៉ាសប្រហែល 1500 t។ ទឹកសមុទ្រមានម៉ាសមាឌប្រហែល 1020kg/m³។ គណនាមាឌនៃទឹកសមុទ្រដែលត្រូវកប៉ាល់ញែកចេញ។ មេគុណសមាត្ររវាងទំងន់ និង​

ម៉ាសគឺ 9.8។

24. វត្ថុមួយ​ បើវាលិចក្នុងទឹក វារងកំលាំងច្រាន 3.5N។ ចុះបើវាលិចក្នុងប្រេងឥន្ធន:វិញ តើវារង កំលាំងច្រានប៉ុន្មាន បើប្រេងឥន្ធនមានម៉ាសមាឌ 800kg/m³។

25. អាលុយមីញ៉ូមមួយដុំមានម៉ាសមាឌ  មានម៉ាស 67g ថ្លឹងក្នុងខ្យល់ និង 45g ថ្លឹងក្នុងករណីប្រេងឈើ។ កំណត់ម៉ាសមាឌប្រេងឈើ។

26. អង្គធាតុមួយមានទំងន់ 3N ។ នៅពេលពេលគេយកអង្គធាតុ​នេះដាក់ក្នុង​ទឹកវា​មាន​ទំងន់ ​​  2N បើគេ យកវាទៅដាក់ក្នុងអាល់កុល វាមានទំងន់ 2.18N ហើយបើគេ​យក​វា​ទៅ​ដាក់ក្នុង​ទឹកអំបិល​វាមានទំងន់ 1.80N។

  • ក. រកដំណោលអាក់ស៊ីម៉ែតដែលមានអំពើលើអង្គធាតុក្នុងករណីនីមួយៗ។
  • ខ.​ រកមាឌរបស់អង្គធាតុ។
  • គ. រកម៉ាសអាល់កុល និងម៉ាសអំបិលក្នុងទឹក 1dm3

27.ឆ្នុកដបមួយមានម៉ាស 2.5g ក្នុងខ្យល់  1.5g ក្នុងទឹក និង 0.7g ​ក្នុងអាស៊ីតស៊ុលផួរិច។ រកម៉ាសមាឌនៃអាស៊ីត។

28. មាសសុទ្ធមួយដុំសង្ស័យថាមានប្រហោងក្នុង។ វាមានម៉ាស 38.25g ក្នុងខ្យល់ និង 36.22g ក្នុងទឹក។ រកមាឌនៃប្រហោងក្នុងដុំមាស បើម៉ាសមាឌមាស µ=19.3g/cm³ ។

29. ទឹកកកមួយដុំមានម៉ាសមាឌ អណ្តែតលើទឹក។ រកប្រភាគ នៃមាឌ​ទឹកកក​នៅលើទឹក (មាឌដែលមិនលិចចូលក្នុងទឹក) នឹងមាឌនៃដុំទឹកកក។

30. ទូកមួយផ្ទុកដុំឥដ្ឋ​ ហើយផ្លាស់ទីលើទឹកទន្លេ។ ផ្នែកដែលលិចក្នុងទឹកមានមាឌ 4m³។ កំណត់ម៉ាសនៃទូកដែលមានផ្ទុកដុំឥដ្ឋ និងមាឌនៃដុំឥដ្ឋទាំងអស់ បើឥដ្ឋមានម៉ាសមាឌ 1800kg/m³ ហើយទូកទទេមានម៉ាស 0.75t។

31. សាឡាងមួយរាងប្រលេពីប៉ែតកែងមានបណ្តោយ 20m និងទទឹង 3m។ កាលណាគេផ្ទុកពេញ ទឹកឡើងមកត្រឹម 50cm ពីគែមលើរបស់វា។ កាលណាគ្មានបន្ទុក ទឹកមកនៅត្រឹម 1.10m ពីគែមវា។ តើទំងន់នៃបន្ទុកស្មើនឹងប៉ុន្មាន?

__________________________________________________

 

 

 

 

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែធ្នូ 24, 2011, in លំហាត់រូបវិទ្យាកំរិតអនុវិទ្យាល័យ. Bookmark the permalink. មតិ​មួយ​.

  1. Kinal can you share the answer sheet there so that i can check my answer and learn.My national exam test is so close so I really need some practice.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: