វិញ្ញាសាវប្បធម៌ទូទៅថ្នាក់ទី១២ ឆ្នាំ២០១២

                                                         ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស

                                             ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងទី១២

                                                                      សម័យប្រឡង ០២ មេសា ២០១២

                                                                   វិញ្ញាសា      វប្បធម៌ទូទៅ    ថ្នាក់ទី១២

                                                                         រយ:ពេល ១២០នាទី ពិន្ទុ ១០០

I. ចូរស្វែងយល់ពីភូមិសាស្រ្តនៃប្រទេសកម្ពូជា។

  • ក. តើភ្នំឳរ៉ាល់ស្ថិតចំចំនុចប្រសព្ធនៃខេត្តណាំខ្លះ?
  • ខ. តើរាជធានីនៃខេត្តណាខ្លះដែលមានព្រំប្រទល់មិនជាប់ព្រំដែនគោកនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រកម្ពុជា និងមិនជាប់សមុទ្រ?
  • គ. តើរាជធានី ខេត្តណាខ្លះសិ្ថតនៅតាមដងទន្លេមេគង្គ?
  • ខ. កាលណាធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃតាមផ្លូវជាតិលេខ៥ តើគេត្រូវឆ្លងកាត់ដែនដីខេត្តណាខ្លះ?

II. សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ។ តើភស្តុតាងអ្វីខ្លះដែឡអាចបញ្ចាក់ពីរបបមាតាធិបតេយ្យនេះ? ចូររៀបរាប់ និងពន្យល់។

III. តើអំពើហឹង្សាក្នុងគ្រួសារសំដែងឡើងតាមរូបភាពអ្វីខ្លះ?

IV. ព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់តំបនដែលត្រូវការពារដើម្បីអភិរក្សបរិស្ថានធម្មជាតិ។ តើតំបនត្រូវការពារនីមួយៗដែលបានរៀបរាប់ខាងក្រោមស្ថិតក្នុងខេត្តណាខ្លះ?

1. តំបន់ការពារទេសភាព៖

ក. តំបន់ការពារទេសភាពបន្ទាយឆ្មារ    ខ. តំបន់ការពារទេសភាពអង្គរ       គ. តំបន់ការពារទេសភាពព្រះវិហារ

2. ឧស្យានជាតិ៖

ក. ឧស្យានជាតិសុរាមរិទ្ធ កុសុមៈ (គិរីរម្យ)      ខ. ឧស្យានជាតិមុនីវង្ស (បូកគោ)     គ. ឧស្យានជាតិព្រះសីហនុរាជ        ឃ. ឧស្យានជាតិកែប                        ង. ឧស្យានជាតិវិរជ័យ      ច. ឧស្យានជាតិបទុមសាគរ       ឆ. ឧស្យានជាតិភ្នំគូលែន

3. តំបន់ជំរកសត្វ៖

ក. តំបន់ជំរកសត្វរនាមដូនសំ     ខ. តំបន់ជំរកសត្វភ្នំសំកុស     គ. តំបន់ជំរកសត្វភ្នំឳរ៉ាល់       ឃ. តំបន់ជំរកសត្វគូលែនព្រហ្មទេព                                              ង. តំបន់ជំរកសត្វបឹងពែរ     ច. តំបន់ជំរកសត្វលំផាត់      ឆ. តំបន់ជំរកសត្វភ្នំព្រិច      ជ. តំបន់ជំរកសត្វណាំលៀ       ឈ. តំបន់ជំរកសត្វស្នួល                                     ញ. តំបន់ជំរកសត្វពាមក្រសោម

V. តុលារការខ្មែរក្រហមឬសាលាក្តីខ្មែរក្រហមត្រូវបានសរសេរជាអក្សរកាត់ «អវតក»

  • ក.  តើអក្សរកាត់នេះ «អវតក» មានន័យពេញលេញជាសំរាយដូចម្តេច?
  • ខ. ហេតុអ្វីបានជាគេហៅ «អវតក» ជាតុលារការកូនកាត់? ចូរបកស្រាយពន្យល់។

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែ​មេសា 10, 2012, in វប្បធម៌ទូទៅ. Bookmark the permalink. មតិ​មួយ​.

  1. វិញ្ញាសានេះ គឺខ្ញុំក៏បានប្រឡងដែរ ។ វាពិបាក តែក៏ស្រួលដែរ ។
    http://www.khmer41.blogspot.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: