លំហាត់ផ្នែកស្តាទិច

1. បង្ហាញថាផ្ចិតម៉ាសរបស់ប្រពន្ធ័ផែនដី-ព្រះអាទិត្យ ស្ថិតនៅខាងក្នុងព្រះអាទិត្យ។ (ម៉ាសព្រះអាទិត្យ {M_0} = 2 \times {10^{30}}kg  , ម៉ាសផែនដី {M_e} = 6 \times {10^{24}}kg , កាំព្រអាទិត្យ {R_0} = 7 \times {10^8}m  និងចម្ងាយពីផែនដីទៅព្រះអាទិត្យ {d_e} = 1.5 \times {10^{11}}m ។

2. ដងវាយតឺនីសមានកងជារង្វង់ដែលមានកាំ r ប្រហែល  និងម៉ាស {m_1} ភ្ជាប់ទៅនឹងដងដែលមានប្រវែង l និងមានម៉ាស {m_2} ។ សន្មតថា r = \frac{l}{2} ហើយ {m_1} = {m_2} = m។ រកផ្ចិតម៉ាសរបស់ប្រដាប់វាយតឺនីស។

ស្តាទិច - ចម្លង_Page_1

3. ដុំម៉ាសមួយត្រូវបានដាក់នៅលើប្លង់ទេមួយដែលបង្តើតបានមុំ θ=60° ជាមួយផ្ទៃដេក។ មេគុណកកិតស្តាទិច {\mu _s} = 0.6 ។ គូសបញ្ជាក់នូវកម្លាំងទាំងអស់ដែលមានអំពើលើដុំម៉ាស និងគណនាអាំងតង់ស៊ីតេកម្លាំងទាំងនោះ។

4. ស្វ៊ែរស្មើសាច់មួយមានម៉ាស m និងកាំ r ត្រូវគេចងភ្ជាប់ទៅនឹងជញ្ជាំងរលោងដោយខ្សែមួយ។ ខ្សែត្រូវចងជាប់នឹងផ្ចិតរបស់ស្វ៊ែរ។ ខ្សែចងនៅកម្ពស់h = \sqrt 3 r ពីលើចំណុចដែលខ្សែត្រូវភ្ជាប់​ទៅនិងស្វ៊ែរ។ គណនាតំណឹងខ្សែ និងកម្លាំងដែលបាល់ធ្វើទៅលើជញ្ជាំង។ ប្រសិនបើជញ្ញាំងនោះគ្រើម ហើយមានមេគុណកកិតស្តាទិច  {\mu _s}សួរថាតើកម្លាំងទាំងនោះកើនឡើងឬថយចុះ?

ស្តាទិច - ចម្លង_Page_1 - ចម្លង

5. ដំបងស្មើសាច់មួយមានម៉ាស m ដែលអាចវិលដោយសេរីជុំវិញអក្ស័ដេក ដោយមានចុងម្ខាងភ្ជាប់​កម្រាល​ត្រង់ចំណុច O ។ គេទ្រវាបានមុំ α=45° ជាមួយអក្ស័ដេក ហើយចុងម្ខាងទៀតភ្ជាប់នឹងខ្សែដែលផ្គុំបានមុំ β=15° ជាមួយអក្ស័ឈរ។ រីឯចុងខ្សែម្ខាងទៀតភ្ជាប់នឹងដុំម៉ាសមួយមានម៉ាស M ឆ្លងកាត់ដោយរ៉ក (មើល​រូប)។ រកម៉ាស M ជាអនុគមន៍នៃ m ប្រសិនបើប្រពន្ធ័ស្ថិតក្នុងស្ថានភាពលំនឹង។ កំណត់ទិសដៅ និងតម្លៃនៃកម្លាំង P មួយដែលបញ្ចេញដោយកម្រាល O ។ (យកចម្លើយជាអនុគមន៍នៃ m និង g )

ស្តាទិច - ចម្លង_Page_2 - ចម្លង

6. ទ្វាររាងចតុកោណកែងមួយមានម៉ាស M មានទទឹង w និងកម្ពស់h = 3wទ្រដោយត្រចៀកទ្វារពីរ​ស្ថិត​នៅ​ចម្ងាយ d = \frac{w}{4} ពីផ្នែកគែមខាងលើ និងខាងចុង។ ប្រសិនបើត្រចៀកទ្វារទាំងពីរនោះត្រូវដាក់ដើម្បី​ឲ្យ​អាច​ទ្រទម្ងន់ទ្វារទាំងមូល គណនាកម្លាំង (ជាអនុគនម៍នៃ Mg ) ដែលត្រចៀកទ្វារបញ្ចេញលើទ្វារ។

ស្តាទិច - ចម្លង_Page_2

7. ស៊ីឡាំងស្មើសាច់មួយកាំ r មានបាតដាក់លើប្លង់ទេមួយដែលមានមុំ \theta   ធៀបអក្ស័ដេក។ មេគុណកកិត​ស្តាទិចគឺ {\mu _s} ។ គណនាកម្ពស់អតិបរមា latex h$ របស់ស៊ីឡាំងធ្វើឲ្យវា​ក្រឡាប់ចុះ​ដោយមិនរអិល។

8. គេមានបំពង់បឺតមួយប្រវែង l ។ គេយកបំពង់នេះទៅដាក់ក្នុងចានរលោងរាង​ពាក់កណ្តាលរង្វង់មួយ​ដែលមានកាំ R ហើយចាននេះស្ថិតនៅលើតុ។ គណនាទីតាំងលំនឹងរបស់បំពង់បឺត ក្នុងករណី:

  • $latex $l < 2R$
  • l > 2R , ដោយសន្មតថាបំពង់មិនធ្លាក់ចេញពីចាន។

9. កម្លាំងតាមទិសឈរមួយF = 0.2N មានអំពើលើធ្មេញមួយដូចក្នុងរូប។ គណនាកម្លាំង F_1 , F_2 ប្រសិនបើ{l_1} = 1.5cm , l_2=2cm

ស្តាទិច - ចម្លង_Page_3 - ចម្លង

10. កំណាត់ឈើស្មើសាច់មួយមានម៉ាស m ត្រូវបានដាក់ដូចរូប។ រកទំនាក់ទំនងរវាងមុំ {\theta _1}\& {\theta _2}

ស្តាទិច - ចម្លង_Page_3

ទាញយកជា PDF

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែ​កុម្ភៈ 19, 2013, in រូបវិទ្យាកំរិតវិទ្យាល័យ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: