លំហាត់ថ្ងៃនេះ

1. ប្រអប់តូចមួយស្ថិតនៅស្ងៀមលើកម្រាលនៅផ្នែកខាងមុខនៃឡានប្រអប់មួយ(Boxcar)ដែលមានប្រវែង L ។ មេគុណកកិតសីនេទិចរវាងឡាន និងប្រអប់គឺ k ។ ឡាននោះចេញពីភាពនៅស្ងៀម រហូតមានសំទុះ a ។ ប្រអប់នោះរអិលតាមទិសដេក រហូតដល់ផ្នែកខាងក្រោយនៃឡាន។ នៅខណះនោះ គណនាល្បឿនរបស់ប្រអប់ ៖
ក) ធៀបឡាន
ខ) ធៀបផែនដី

2. គណនាកម្លាំងដែលត្រូវការដើម្បីទាញកូនបាល់ទង់ដែងមួយដែលមានកាំ 2.00cm ឡើងលើឆ្លងកាត់អ.ធរាវមួយដោយល្បឿនថេរ 9.00cm/s។ ដោយយកកម្លាំងទប់ (Drag Force) សមាមាត្រនឺងល្បឿន និងមានមេគុណសមាមាត្រ 0.950kg/s។ គេមិនគិតពីកម្លាំងដំណោល (the buoyant force)។

3. នំ Pizza មួយអាចចាត់ទុកថាជាថាសស្តើងស្មើសាច់មួយដែលមានកាំ R និងម៉ាស m។ ចំនែកមួយនៃនំ Pizza ដែលមានមុំ 20° ត្រូវបានគេកាត់យកទៅញុាំ។ ចំនែកមួយនេះមានរាងស្ទើរតែជាត្រីកោណ។ តើគេត្រូវទ្រចំនែកនៅសល់នៃនំ Pizza ដែលមិនទាន់បានញុាំត្រង់ចំនុចណាដើម្បីឲ្យវាមានលំនឹង?

4. គេចាក់ក្នុងបរិមាណម៉ាសស្មើគ្នាបារតនិងទឹកនៅក្នុងផើងស៊ីឡាំងមួយ។កម្ពស់សរុបនៃស្រទាប់វត្ថុរាវទាំងពីរស្មើ ២៩.២ស.ម ។ គណនាសម្ពាធនៃវត្ថុរាវនៅត្រង់បាតផើង?

5. តើគេអាចបង្កើតជនិតា រឺម៉ូទ័រអគ្គិសនី មួយដោយយកផលរបស់វា ដើរតួជាថាមពលសំរាប់ឲ្យជនិតា រឺម៉ូទ័រនោះដំណើរការបានដោយឲ្យផលស្មើដើមវិញបានដែរអត់? ឧទារណ៍ថា តើគេអាចបង្កើតម៉ាស៊ីនភ្លើងមួយ ដែលឲ្យផលមេកានិច, រួចយកផលមេកានិចនោះទៅបង្វិលរ៉ូទ័ររបស់ម៉ាស៊ីនភ្លើងនោះ ដោយឲ្យវាវិលនិងបង្កើតបានជាផលមេកានិចស្មើដើមរឺទេ?? ហេតុអ្វី ចូរពន្យល់។

6. ខ្សែចម្លងត្រង់វែងពីរស្របគ្នាស្ថិតក្នងចម្ងាយពីគ្នា5cm និងឆ្លងកាត់ដោយចរន្តអគ្គីសនីអាំងតង់ស៊ីតេ10A និង 20A ។ គណនាកម្មន្តប្រវែងដែលត្រូវបំពេញ ដើម្បីបង្កើនចម្ងាយ10cm បើសិនជាទិសដៅចរន្តក្នុងខ្សែទាំងពីរដូចគ្នាគេឲ្យln2=0.7។

7. គេមានផើងទឹកពីរប៉ុនគ្នា មួយមានទឹកក្តៅ មួយទៀតមានទឹកត្រជាក់ ។ បើគេចាក់ទឹកទាំង២ផើងចូលគ្នា តើគេត្រូវចាក់ពីផើងក្តៅទៅផើងត្រជាក់ ឬពីផើងត្រជាក់ទៅផើងក្តៅ ដើម្បីឲ្យបានល្បាយទឹកដែលត្រជាក់ជាងគេ បើល្បាយទឹកមិនពេញផើងទេ?

ទាំងនេះជាលំហាត់ខ្លះៗពីសមាជិកក្រុម Physics Democracy

About គឹម គីណាល់

ជំរាបសួរអ្នកទាំងអស់គ្នា!!! ខ្ញុំបាទ គឹម គីណាល់ មកពីពោធិ៍សាត់ ទើបតែចូលមក​រស់នៅ​ភូមិ វ៊ើតប្រេស (Wordpress) នេះទាំងប៉ារេសប៉ារុះ។ អញ្ចឹងសូមរាមច្ប​ង​ទាំងអស់​ដែល​បានឈាងចូលលេងផ្ទះ(Physics Democracy)ខ្ញុំនេះ សូមជួយណែនាំផង​បាទ!!! សូមអគុណទុកជាមុន!!!!!​ :)

Posted on ខែ​មីនា 23, 2013, in រូបវិទ្យាកំរិតវិទ្យាល័យ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: