Category Archives: គីមីវិទ្យា

លំហាត់សាក

១. {H_2}\& 2H ខុសគ្នាយ៉ាងដូចម្តេច?

២. សរសេររូបមន្តគីមីរបស់អ.ធខាងក្រោម៖

  • សង្ក័សីអុកស៊ីត
  • ប៉ូតាស្យូមពែរម៉ង់កាណាត
  • អាស៊ីតស៊ុលផួររិច

៣. គណនាម៉ាសប៉ូលេគុលនៃបារ៉តអុកស៊ីត, ទឹក, ឧស្ម័នកាបូនិច និងដែកស៊ុលផួរ។

៤. តាមរូបមន្តបារតអុកស៊ីត, ដែកអុកស៊ីត គណនាសមាមាត្រជាម៉ាសរវាងធាតុទាំងឡាយក្នុងសមាសធាតុនីមួយៗ

៧. ថ្លឹងសមីការខាងក្រោម៖

  • Zn + CuC{l_2} \to ZnC{l_2} + Cu
  • Al + F{e_2}{O_3} \to A{l_2}{O_3} + Fe
  • C{S_2} + {O_2} \to C{O_2} + S{O_2}
  • Ca{(OH)_2} + C{O_2} \to CaC{O_3} + {H_2}O

៨. ប្រតិកម្មបំបែកបារតអយកស៊ីតមូយ ធ្វើឲ្យយើងទទួលបានអួកស៊ីសែន 16g និងបាស 201g។ តើម៉ាសបារតអុកស៊ីតដែលបែកធាតុប៉ុន្មានក្រាម?

៩. យើងកំដៅស្ពាន់ធ័រ 7g និងដែក 7g។ តើយើងទទួលបានដែកស៊ុលផួរប៉ុន្មានក្រាម? តើអ.ធណាដែលនៅសល់ដោយលើសមិនបានចូលប្រតិកម្ម? ប៉ុន្មាន?

១០. នៅក្នុងសមាសភាពទឺក តើមានអុកស៊ីសែនប៉ុន្មានភាគរយគិតជាម៉ាស?

១១. តើឲ្យបរិមាណចំហាយទឹកឆ្លងកាត់កំទេចដែក 336g ដែលកំពុងដុតយ៉ាងក្តៅ? តើអ៊ីដ្រូសែនប៉ុន្មានក្រាមភាយចេញ?

១២. គណនាកំហាប់ភាគរយសូរ. អំបិលសំល ដោយដឹងថាក្នុងទឹក 45g មានអំបិល 5g រលាយចូល។

១៣. គេឲ្យសូ.នៃស្ករ 76g នៅសី. 20°C។ គេបង្ហួតទឹកអត់ទៅ គេទទួលបានស្ករ 51g។ គណនាកំរិតរលាយរបស់ស្ករ នៅសី. 20°C នោះ។

១៤. គេមានសូរ.ថ្នាំសំលាប់សត្វល្អិត 850g ដែលមានកំហាប់ 75%។ ថ្នាំនេះអាចប្របានក្នុងកំហាប់ 8%។ តើគេត្រូវការថែមទឹកប៉ុន្មានទៀតទៅក្នុងសូរ. ទើបអាចយកទៅប្រើការបាន?