ចំណាត់ក្រុម៖ លំហាត់រូបវិទ្យាកំរិតវិទ្យាល័យ

លំហាត់ផ្នែកស៊ីនេម៉ាទិច

1.  រថភ្លើងមួយចរបានចម្ងាយ S លើផ្លូវត្រង់។ នៅពាក់កណ្តាលផ្លូវដំបូង វាចរដោយល្បឿនថេរ v1 ហើយនិងនៅពាក់កណ្តាល ផ្លូវនៅសល់វាចរដោយល្បឿនថេរ v2 ។ គណនាល្បឿនមធ្យមរបស់រថភ្លើង។ តើតម្លៃល្បឿនមធ្យមនេះ ធំជាងឬតូចជាង (v1 +v2)/2?

2. ប៉ូលីសម្នាក់ជិះម៉ូតូដេញតាមឡានមួយលើផ្លូវត្រង់។ ល្បឿនរបស់ឡានគឺ 120km/h ថេរ​ ហើយប៉ូលីសស្ថិតនៅចម្ងាយ 500m ពីក្រោយឡាននៅពេលដែលនាងកំពុងបើកបរដោយល្បឿន180km/h ។ គណនាល្បឿនរបស់ម៉ូតូប៉ូលីសធៀបនឹងឡាន។ និងគណនារយះពេលដែលនាងតាមទាន់ឡាន។

3.  ឡានប្រណាំងមួយបន្ថយល្បឿនក្នុងកម្រិតអតិបរមា 5 m/s² ។ គណនាចម្ងាយឈប់អប្បរមា បើឡាននោះកំពុង បើកបរ ដោយល្បឿន 100 km/h

4. បាល់មួយត្រួវបានបោះឡើងលើដោយល្បឿនដើម 10 m/s ពីដំបូលកំពស់ 20m ពីដី។ គណនារយះពេលដែលបាល់ទង្គិចនិងដី។ គណនាល្បឿននៅខណះនោះផង

5.  អង្គថាតុមួយធ្លា់ក់ដោយសេរីពីភាពនៅស្ងៀមនៅកម្ពស់ hពីដី។ ក្នុងរយះពេល 1s ចុងក្រោយវាធ្លាក់បានកម្ពស់ h/2។ រក h

6. នារីម្នាក់ធ្លាក់ពីកំពូលអគារមួយកម្ពស់ H=100m។ រយះពេល 1s ក្រោយមក គេឃើញស៊ុបភើមែនម្នាក់ ហោះតាមក្រោយ នាង ដោយល្បឿនដើម v0 មានទិសដៅចុះក្រោម បន្ទាប់មកក៏ធ្លាក់ដោយសេរី។ ស៊ុបភើមែនចាប់បាននារីនោះនៅកម្ពស់ h=20m ពីដី។ គណនា vo

7.   អ្នកបាញ់ព្រួយម្នាក់មានបំណងចង់បាញ់ត្រង់តាមទិសដេកឲ្យចំផ្ទាំងស៊ីបដែលស្ថិតនៅចម្ងាយ x។ ព្រួយរប ស់គាត់ ហោះ ទៅចំផ្ទាំងស៊ីបនៅកម្ពស់ h ពីក្រោម។ ប្រសិនបើ h << x បង្ហាញថាដើម្បីបាញ់ឲ្យ​ចំ​គោលដៅគាត់ត្រូវតម្រង់ឲ្យបានកម្ពស់ h ពីលើ។

_____________________

គឹម គីណាល់ KIM KINAL

Advertisements

លំហាត់ ៦

1. ក្នុងស៊ីឡាំងនៃម៉ូទ័រចំហេះក្នុងល្បាយឧស្ម័នមានមាឌ 40dm³ ក្រោមសម្ពាធបរិយាកាស និងនៅសីតុណ្ហភាព 50°C ។ ល្បាយនេះត្រុវបង្រួមដោយពីស្តុង ហើយមាឌនៃល្បាយត្រូវថយមក 5dm³ ក្រោមសំពាធ 15at ។ គណាសីតុណ្ហភាពនៃល្បាយ។

2. របារដែកមួយនៅសី. 0°C មានប្រវែង 1000 mm ។ នៅសី. 30°C ប្រវែងវាទៅជា 1000.365 mm ។ គណនាមេគុណរីកមាឌ β ។

3. គេលើកស៊្វែរមួយមានខ្យល់ក្រោមសំពាធ 760mm Hg ពីផ្ទៃដីឡើងលើទៅកំពស់មួយដែលសំពាធត្រង់នោះ 500mm Hg។ តើមាឌខ្យល់ក្នុងស៊្វែរទៅជាប៉ុន្មានដងធំជាង?? ស៊្វែរធ្ចើអំពីរូបធាតុយឺតល្អឥតខ្ចោះ ហើយសី. ស្ថិតនៅថេរ។

4. ផើង២មានចំណុះ 200 cm³ និង 1L មានខ្យល់នៅ 0°C ក្រោមសំពាធធម្មតា។ គេបិទផើងទាំងពីរហើយដាក់វាក្នុងផើងចំហាយទឺកកំពុងពុះ។ តើសំពាធក្នុងផើងទាំងពីរស្មើគ្នា ឬខុសគ្នា?

5. ប្រអប់មួយផ្ទុកឧស្ម័នបរិសុទ្ធមានមាឌ 20m³ សំពាធ 10atm នៅសី.20°C ។ គណនាចំនួនម៉ូលេគុលនៅក្នុងប្រអប់។

6. បំពង់ឧស្ម័នអុកស៊ីសែនបណ្ណែននៅសំពាធ p = {10^4}MPa និងសី. 43°C មានម៉ាស {M_1} = 70kg  ។ នៅពេលគេប្រើប្រាស់បានមួយរយៈ សំពាធ {p_2} = 5 \times {10^2}MPa នៅសី. 17°C ម៉ាសរបស់កែវបាឡុង និងឧស្ម័ន {M_2} = 59kg ។ គណនាម៉ាសអុកស៊ីសែននៅសល់ក្នុងកែវបាឡុង និងមាឌ V របស់បំពង់។ គេឲ្យម៉ាសម៉ូលរបស់អុកស៊ីសែន 32g/mol ។

លំហាត់ «សមីការឧស្ម័នបរិសុទ្ធ»

មើលផងដែរ៖ សមីការឧស្ម័នបរិសុទ្ធ

I.  ប្រអប់មួយផ្ទុកឧស្ម័នបរិសុទ្ធមានមាឌ V=100cm³ និងសំពាធ P=100Pa នៅសីតុណ្ហភាព 20°C។ គណនាចំនួនម៉ូលេគុលនៅក្នុងប្រអប់។

II.  កែវបាឡុងមួយមានចំណុះ 20L មានអ៊ីដ្រូសែនបរិសុទ្ធនៅសីតុណ្ហភាព 27°C ក្រោមសំពាធ 20atm។ គណនាម៉ាសអ៊ីដ្រូសែនក្នុងកែវបាឡុង។

III.  កែបាឡុងមួយមានដាក់អុកស៊ីសែនបរិសុទ្ធ 1L នៅសីតុណ្ហភាព 27°C ក្រោមសំពាធ {P_0} = 1atm ។ គណនាម៉ាសអុកស៊ីសែនក្នុងកែវបាឡុង ដែលត្រូវនឹងសំពាធ 2atm។

IV.  ឧស្ម័នបរិសុទ្ធមានមាឌ 10L ស្ថិតក្រោមសំពាធ 1.52 MPa នៅសីតុណ្ហភាព 298.15 K។

    • ក) គណនាចំនួនម៉ូលនៃឧស្ម័នបរិសុទ្ធនេះ។
    • ) គណនាដង់ស៊ីតេម៉ាស បើឧស្ម័ននោះជាអ៊ីដ្រូសែន។
    • គ) គណនាដង់ស៊ីតេម៉ាស បើឧស្ម័ននោះជាអុកស៊ីសែន។

V.  គេបញ្ចូលអ៊ីដ្រូសែនទៅក្នុងបាឡុងមួយ ដែលមានមាឌ 100cm³ នៅសីតុណ្ហភាព 7°C ក្រោមសំពាធ 0.7atm។ គណនាចំនួនបំពង់អ៊ីដ្រូសែនដែលត្រូវប្រើ ដើម្បីបំប៉ោងបាឡុងនេះ បើបំពង់នីមួយៗមានអ៊ីដ្រូសែន 20L ក្រោមសំពាធ 150 atm នៅសីតុណ្ហភាព 27°C ដោយសន្មតថាឧស្ម័នក្នុងបំពង់ត្រូវបញ្ចូលក្នុងបាឡុងទាំងអស់។

*ចំណាំច្បាប់ឧស្ម័នបរិសុទ្ធ

ភាពដើម៖ \mathop P\nolimits_1 ,\mathop V\nolimits_1 ,\mathop T\nolimits_1

ភាពស្រេច៖ \mathop P\nolimits_2 ,\mathop V\nolimits_2 ,\mathop T\nolimits_2

គេបាន៖ \boxed{\frac{{{\text{ }}{P_1}{\text{ }}{V_1}}}{{{\text{ }}{T_1}}} = \frac{{{\text{ }}{P_2}{\text{ }}{V_2}}}{{{\text{ }}{T_2}}}}

លំហាត់សំពាធនៃសន្ទនីយស្តាទិច

I.  លើរូប៖ ជាអាងស្តុកទឹកដ៏ធំមួយប្រើក្នុងទីក្រុងមួយ ដែលមានកំរិតកំពស់ទឹកក្នុងអាង ត្រង់ចំណុច A មានតំលៃ 12m ធៀបនឹងចំណុច B ក្នុងបំពង់បង្ហូរទឹកក្រោមដី ដែលត្រងើចំណុចនេះចរន្តទឹកមានល្បឿន VB = 16m/s។ កំណត់សំពាធត្រង់ B។

                                                                                          ចំលើយ៖ – 10400 Pa                                                       

                                                           __________________________________

II.  គេដំរៀប ឥដ្ឋបីដុំដូចគ្នា តាមបីបែបដូចរូប។ ក្នុងករណីទាំងបី តើករណីណា ដែលសម្ពាធ​របស់ដុំ​ទាំងបីទៅលើដី មានតំលៃតូចជាងគេ? ព្រោះអ្វី?                                                                                                ចំលើយ៖ (1)

                                                         ___________________________________

III.  កំណត់បរិមាណទឹក ដែលហូរចេញពីធុងធំចំហរមាត់មួយ តាមរន្ធតូចមួយ​ដែល​មានអង្កត់​ផ្ចិត​នៃមុខកាត់ 3cm ស្ថិតនៅចំណុចទី២ក្រោមកំរិតកំពស់ទឹកក្នុងធុងធំ 5m។ (ដូចរូប)                                                                ចំលើយ៖ Q \approx 7 \times {10^{ - 7}}m/s

                                                       ____________________________________

IV.   គេមានបំពង់ម៉ាណូម៉ែតរាងអក្សរ U មួយភ្ជាប់ទៅនឹងធុងមួយ។ សរសរបារ៉តក្នុងមុខកាត់ {A_1} ខ្ពស់ជាងសរសរ បារ៉ត នៅមុខកាត់ {A_2} ។ កំណត់សំពាធក្នុងធុង បើគេដឹងថាសំពាធបរិយាកាស 76 cm Hg។ 
                                                       _____________________________________
V.   ចរន្តទឹកហូរក្នុងបំពង់ផ្តេកមួយមានមុខកាត់ជារង្វង់ប្រែប្រួល បង្ហាញលើរូប។ នៅត្រង់ចំណុចទី1 មានអង្កត់ផ្ចិត 6cm និងនៅត្រង់ចំណុចទី 2 បំពង់មានអង្កត់អង្កត់ផ្ចិត 2cm។ នៅត្រង់ចំណុច1 ទឹកមានល្បឿន                  V1 =2m/s ក្រោមសំពាធ
{P_1} = 180kPa។ កំណត់ល្បឿន និងសំពាធទឹកត្រង់ចំណុចទី 2។ 
                                                     _______________________________________

សំណួរពិសោធន៍

សំនូរពិសោធន៍ :

1. គេចង់រកប៉ូលជើង  ប៉ូលត្បូងនៃផែនដីដោយពិសោធន៍។ តើគេត្រូវមានសំភារអ្វីខ្លះ? (គេមិនមានត្រីវិស័យ ឬម្ជុលមេដែកទេ)។ ក្នុងពេលពិសោធន៍ គេធ្វើដូចម្តេច? ចូររៀបរាប់អំពីរៀបធ្វើពិសោធន៍នោះ។

2. តាមរូបមន្តខួបនៃប៉ោលទោល តើខួបនៃប៉ោលទោលអាស្រ័យនឹងកត្តាអ្វីខ្លះ? និងមិន​អាស្រ័យនឹងកត្តាអ្វីខ្លះ? តើអ្នកត្រូវមានសំភារ:អ្វើខ្លះដើម្បីធ្វើពិសោធន៍?

3. អ្នកចង់ផលិតឌីណាម៉ូម៉ែតមួយ ដែលអាចវាស់ទំងន់ធំបំផុតនៃអង្គធាតុដែលមានម៉ាស​ 1kg។

​                                         ក. តើអ្នកត្រូវការសំភារអ្វីខ្លះដើម្បីផលិត?

​                                         ខ. ចូររៀបរាប់ពីរបៀបផលិត។

4. ដើម្បីដឹងពីស្នាមប្រេះក្នុងលោហ:តាន់មួយ តើអ្នកត្រូវធ្វើពិសោធន៍ដូចម្តេច?

5. បង្ហាញពីរបៀបផ្គុំ និងរបៀបវាស់ក្នុងការប្រើប្រាស់ មុលទីម៉េតដើម្បីវាស់តង់ស្យុង និងអាំងតង់ស៊ីតេចរន្តជាប់។

​                                                                                                                                                                                                គឹម គីណាល់

លំហាត់ត្រិះរិះ

1.  អង្គធាតុមួយមានម៉ាស m=2kg ស្ថិតនៅលើតុមួយមានផ្ទៃគ្រើម។ គេទាញអង្គធាតុនេះ​ដោយ​សាររ៊ឺស័រមួយ ដែលមានថេរកំរាញ k=100N.m-1 រ៊ីស័រលូតបាន 7.5cm ប៉ុន្តែអង្គធាតុ​នៅនឹ​ង​ថ្កល់​ដដែល។

ក) កំណត់កំលាំងទាំងអស់ដែលមានអំពើលើរ៊ឺស័រ។

ខ) សិក្សាអំពីមេកានិចដែលមានទៅលើអង្គធាតុ ហើយពន្យល់​ថា​​​​​​​​​​​​​​​​​​​ ហេតុដូចម្តេច បានជា

អង្គធាតុនៅនឹង?

              ចំលើយ ​​​    ​ ក) T=T’=7.5N

                                       ខ) ទំងន់ P=19.6N   ;   កំលាំងទាញរបស់រ៊ឺស័រ F=7.5N ប្រតិកម្មនៃតុ

2. អង្គធាតុមួយមានម៉ាស m=2kg អាចរអិលដោយគ្មានកកិតលើប្លង់ទេរមួយ ដែលបង្កើតបានមុំ  Ɵ=30° ជាមួយប្លង់ដេក។ អង្គធាតុនេះ

ត្រូវចងនឹងខ្សែមួយ ដែលមានម៉ាស អាចចោលបាន ហើយស្របនឹងប្លង់ទេ។

កំណត់នៅពេលអង្គធាតុមានលំនឹងនូវ :

ក) តំណឹងខ្សែ

ខ) ប្រតិកម្មនៃប្លង់

​           ចំលើយ       ក) T=9.8N   ;   ខ) N=17N

3.  ចំនុចមួយផ្លាស់ទីលើអក្ស័ x’x ។ សមីការនៃចំនុចនោះគឺ x = -2t²+4t    ;    0 < t < 10 s ។

ក) គណនាវ៊ិចទ័រល្បឿន នៅខណះ t និងសំទុះរបស់វា? ធ្វើការសន្និដ្ឋាន។

ខ) តើនៅចន្លោះខណះណាខ្លះ ដែលជាចលនាស្ទុះស្មើ? ចលនាយឺតស្មើ?

        ចំលើយ  ក) V = -4t + 4    ;   a = -4 m/s²     សន្និដ្ឋាន a=ថេរ     ចលនាប្រែប្រួលស្មើ

                             ខ)  ចលនាស្ទុះស្មើ  t є ]1 ; 10[

                          ចលនាយឺតស្មើ  t є ]0 ; 1[

4.  មេត្រូមួយខ្សៃមានម៉ាស 250 t បរដោយល្បឿន 60 km/h។

ក) គណនាថាមពលស៊ីនេទិចរបស់វា?

ខ) ដើម្បីឈប់ អ្នកបើកបរចាប់ហ្វ្រាំងចំងាយ 200m ពីស្ថានីយ៍។ ដោយឧបមាថា កំលាំងហ្វ្រាំងថេរ គណនាកំលាំងនេះ?

​​​​​​​​​​​​            ចំលើយ   ក)  3.47 × 107 J    ខ) F=1.73 × 105 N

5.  កូនរទេះមួយមានម៉ាស m=500g ផ្លាស់ទីលើប្លង់តាមគន្លង ABCD ដូចរូប។ គេមិនគិតពី​កំលាំង​កកិតទេ។

​     កំណាត់ផ្លូវ AB បង្កើតបានមុំ α=30° ធៀបនឹងខ្សែដេក ហើយមានប្រវែង l1 =1m។ កំណាត់ BC មានប្រវែង l2 =50cm និងកំណាត់ CD បង្កើតបានមុំ β=45° ធៀបនឹងខ្សែដេក ហើយមានប្រវែង l3 =1m ។ រទេះចាប់ផ្តើមពី A ដោយគ្មានល្បឿនដើម។

ក) គណនាល្បឿនត្រង់ B?

ខ) គណនាល្បឿនត្រង់ C?

គ) គណនាកំពស់អតិបរមារបស់រទេះនៅលើ CD។ គណនាចំងាយចរនៅលើ CD។

           ចំលើយ              ក)   VB = 3.2 m/s

​​​​​​​​​​​​​                                             ​ ខ)    VC = 3.2 m/s

                                             គ)    h = 0.5m  ;   x = 0.71m

គឹម គីណាល់

អនុវត្តបន្ថែមលើច្បាប់ញូតុន

                                 ចំលើយ៖ F=\frac{({{m}_{1}}+{{m}_{2}}+{{m}_{3}}){{m}_{2}}g} {\sqrt{m_{1}^{2}-m_{2}^{2}}}

  ​                                               ទាញយកដំណោះស្រាយ

​​             ចំលើយ៖ (រាប់ពីឆ្វេងមកស្តាំ) 228.66N; 132.17N; 114.33N; 114.33N; 132.17N; 228.66N

  ​                                               ទាញយកដំណោះស្រាយ

ចំលើយ (មិនទាន់មាន)…

                                                ទាញយកដំណោះស្រាយ

                                                                                ចំលើយ      ក) 3.2kg

                                                       ទាញយកដំណោះស្រាយ

→ ចំពោះដំណោះស្រាយគឺមិនទាន់មាននៅឡើយទេ តែចាំខ្ញុំ​Upload​ ឲ្យនៅ​​ថ្ងៃ​​​ក្រោយ​…!!!