ចំណាត់ក្រុម៖ វប្បធម៌ទូទៅ

វិញ្ញាសាវប្បធម៌ទូទៅថ្នាក់ទី១២ ឆ្នាំ២០១២

                                                         ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស

                                             ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងទី១២

                                                                      សម័យប្រឡង ០២ មេសា ២០១២

                                                                   វិញ្ញាសា      វប្បធម៌ទូទៅ    ថ្នាក់ទី១២

                                                                         រយ:ពេល ១២០នាទី ពិន្ទុ ១០០

I. ចូរស្វែងយល់ពីភូមិសាស្រ្តនៃប្រទេសកម្ពូជា។

  • ក. តើភ្នំឳរ៉ាល់ស្ថិតចំចំនុចប្រសព្ធនៃខេត្តណាំខ្លះ?
  • ខ. តើរាជធានីនៃខេត្តណាខ្លះដែលមានព្រំប្រទល់មិនជាប់ព្រំដែនគោកនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រកម្ពុជា និងមិនជាប់សមុទ្រ?
  • គ. តើរាជធានី ខេត្តណាខ្លះសិ្ថតនៅតាមដងទន្លេមេគង្គ?
  • ខ. កាលណាធ្វើដំណើរពីភ្នំពេញទៅព្រំដែនថៃតាមផ្លូវជាតិលេខ៥ តើគេត្រូវឆ្លងកាត់ដែនដីខេត្តណាខ្លះ?

II. សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ។ តើភស្តុតាងអ្វីខ្លះដែឡអាចបញ្ចាក់ពីរបបមាតាធិបតេយ្យនេះ? ចូររៀបរាប់ និងពន្យល់។

III. តើអំពើហឹង្សាក្នុងគ្រួសារសំដែងឡើងតាមរូបភាពអ្វីខ្លះ?

IV. ព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់តំបនដែលត្រូវការពារដើម្បីអភិរក្សបរិស្ថានធម្មជាតិ។ តើតំបនត្រូវការពារនីមួយៗដែលបានរៀបរាប់ខាងក្រោមស្ថិតក្នុងខេត្តណាខ្លះ?

1. តំបន់ការពារទេសភាព៖

ក. តំបន់ការពារទេសភាពបន្ទាយឆ្មារ    ខ. តំបន់ការពារទេសភាពអង្គរ       គ. តំបន់ការពារទេសភាពព្រះវិហារ

2. ឧស្យានជាតិ៖

ក. ឧស្យានជាតិសុរាមរិទ្ធ កុសុមៈ (គិរីរម្យ)      ខ. ឧស្យានជាតិមុនីវង្ស (បូកគោ)     គ. ឧស្យានជាតិព្រះសីហនុរាជ        ឃ. ឧស្យានជាតិកែប                        ង. ឧស្យានជាតិវិរជ័យ      ច. ឧស្យានជាតិបទុមសាគរ       ឆ. ឧស្យានជាតិភ្នំគូលែន

3. តំបន់ជំរកសត្វ៖

ក. តំបន់ជំរកសត្វរនាមដូនសំ     ខ. តំបន់ជំរកសត្វភ្នំសំកុស     គ. តំបន់ជំរកសត្វភ្នំឳរ៉ាល់       ឃ. តំបន់ជំរកសត្វគូលែនព្រហ្មទេព                                              ង. តំបន់ជំរកសត្វបឹងពែរ     ច. តំបន់ជំរកសត្វលំផាត់      ឆ. តំបន់ជំរកសត្វភ្នំព្រិច      ជ. តំបន់ជំរកសត្វណាំលៀ       ឈ. តំបន់ជំរកសត្វស្នួល                                     ញ. តំបន់ជំរកសត្វពាមក្រសោម

V. តុលារការខ្មែរក្រហមឬសាលាក្តីខ្មែរក្រហមត្រូវបានសរសេរជាអក្សរកាត់ «អវតក»

  • ក.  តើអក្សរកាត់នេះ «អវតក» មានន័យពេញលេញជាសំរាយដូចម្តេច?
  • ខ. ហេតុអ្វីបានជាគេហៅ «អវតក» ជាតុលារការកូនកាត់? ចូរបកស្រាយពន្យល់។
Advertisements

សំណួរវប្បធម៌ទូទៅអំពីព្រះពុទ្ធសាសនា

(៥ ពិន្ទុ)    ១. មានពាក្យបាលីមួយពោលថា « នត្ថិ សន្តិ បរំ សុខំ » ។ ចូរបកស្រាយ ពាក្យបាលីនេះជាភាសាខ្មែរ ។

(៥ ពិន្ទុ)     ២. តើព្រះពុទ្ធចាប់បដិសន្ធិនៅថ្ងៃខែឆ្នាំណា ?

(១០ ពិន្ទុ)  ៣. ហេតុអ្វីបានជាគេបា្ររព្ធពិធីបុណ្យមាឃបូជា និង វិសាខបូជា ?

(២០ ពិន្ទុ)  ៤. ចូរនិយាយអំពីពុទ្ធប្រវត្តិដោយសង្ខេប ។

(១០ ពិន្ទុ)   ៥. តើទង់ព្រះពុទ្ធសាសនាមានប៉ុន្មានពណ៌ ? អ្វីខ្លះ ?

(១០ ពិន្ទុ)   ៦. តើព្រះពុទ្ធសមណគោតមមានអគ្គសាវ័កចំនួនប៉ុន្មាន ? មានព្រះនាមអ្វីខ្លះ ?

(១០ ពិន្ទុ)   ៧. ក្នុងភទ្ទកប្បយើងនេះ តើមានព្រះពុទ្ធប៉ុន្មានអង្គដែលបានត្រាស់ ? ចូររៀបរាប់ ។

(៥ ពិន្ទុ)      ៨. តើអ្នកណាជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាទៅថ្ងៃអនាគត ?

(១៥ ពិន្ទុ)   ៩. ចូរនិយាយអំពីទស្សនៈអប់រំរបស់ព្រះពុទ្ធសាសនា ។

(១០ ពិន្ទុ)   ១០. ហេតុអ្វីបានជាអ្នកជឿលើព្រះពុទ្ធសាសនា ?

   រៀបរៀងដោយ ៖ ស្វែងឌី សិទ្ធិផន

                                                                                                                      ©រក្សាសិទ្ធិគ្រប់បែបយ៉ាង

វិញ្ញាសាវប្បធម៌ទូទៅថ្នាក់ទី១២ ឆ្នាំ២០១១

                                                              ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស

                                                 ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងទី១២

                                                                      សម័យប្រឡង ០១ មេសា ២០១១

                                                                   វិញ្ញាសា      វប្បធម៌ទូទៅ    ថ្នាក់ទី១២

                                                                         រយ:ពេល ១២០នាទី ពិន្ទុ ១០០

I. ( 50ពិន្ទុ)

      ១- ដូចម្តេចដែលហៅថា អត្តសញ្ញាណ?

      ២- តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ទីអត្តសញ្ញាណជាតោខ្មែរយើង? ចូររៀបរាប់។

II. (50ពិន្ទុ) បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាពឲ្យទទួល​បានប្រសិទ្ធភាព​ខ្ពស់។

     ១- តើគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាពរួមមានគោលនយោបាយអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។

     ២- ប្រសិនបើភូមិ-ឃុំទប់ស្កាត់មិនបាន តើបាតុភាពអវិជ្ជមាននីមួយៗផ្តល់ផលវិបាកដូចម្តេចខ្លះ?

     ៣- តើនរណាខ្លះ ឬស្ថាប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាព?

     ៤- តើអ្នកយល់យ៉ាងណា ចំពោះការដាក់ឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវិត្ថិភាព?

វិញ្ញសាវប្បធម៌ទូទៅ ២០០៨ ថ្នាក់ទី១២

​                                 ​  ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ និងទី ១២

                                                       ផ្នែក អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា

​​​                                                                សម័យប្រឡង ០៦ ឧសភា ២០០៨

                                             វិញ្ញសាវប្បធម៌ទូទៅថ្នាក់ទី១២ (រយពេល ៣ម៉ោង ពិន្ទុ ១០០)

(៣០ពិន្ទុ) ១. អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិខ្មែររួមមានអ្វីខ្លះ? ចូររៀបរាប់។

(៣០ពិន្ទុ) ២. ក្នុងសង្គមប្រជាធិតេយ្យ គេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ? អំណាចនីមួយៗ តំណាង ដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច? អំណាចនីមួយៗមានប្រៀបលើអំណាចដទៃទៀតដូចម្តេចខ្លះ?

(៤០ពិន្ទុ) ៣. សង្គមកម្ពុជាបច្ចុប្បន្ន កំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ដូចនេះដើម្បីជៀសផុត​អំពើហិង្សា​ក្នុងគ្រួសារ យើងគួរគប្បីដឹងថា៖       ​​​​                                                                                                                ​​ក.តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។ ខ.តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ? ចូររៀបរាប់ និង​ ពន្យល់។ គ.តើរូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារ ផ្តល់ផលវិបាកអាក្រក់ដូចម្តេចខ្លះចំពោះអ្នករងគ្រោះ?

វិញ្ញាសាវប្បធម៌ទូទៅ២០០៣ ថ្នាក់ទី៩

                                                           ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស

                                             ផ្នែកអក្សរសិល្បិ៍ខ្មែរគណិតវិទ្យានិងរូបវិទ្យាថ្នាក់ទី៩និងទី១២

                                                                   សម័យប្រលង៖ ២៨ ឧសភា ២០០៣                                                                                                           វិញ្ញាសា  វប្បធម៌ទូទៅ ថ្នាក់ទី ៩ ថ្ងៃទី ២៩-៥-០៣ (រយៈពេល ២ម៉ោង ពិន្ទុ ១០០)                                                                                                                                                              
1. (២០ពិន្ទុ) តាមឯកសារផែនដីវិទ្យា ពិភពលោកចែកចេញជាប៉ុន្មានទ្វីប? ទ្វីបអ្វីខ្លះ?
2. (២០ពិន្ទុ) ក្នុងលទ្ធិព្រះពុទ្ធសាសនា ពាក្យថា “អរិយសច្ច” សំរាប់សំគាល់អ្វីខ្លះ?
3. (២០ពិន្ទុ) ចូរធ្វើការប្រៀបធៀបការដឹកនាំផ្តាច់ការ និងការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ។
4. (២០ពិន្ទុ) ក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០០៣នេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ពីរ។ ​​​​​​​​​​​​​​​​តើពិធីបុណ្យអ្វីខ្លះ? តើពិធីបុណ្យនីមួយៗ មានអត្ថន័យយ៉ាងដូចម្តេច?

វិញ្ញាសាវប្បធម៌ទូទៅ២០១១ ថ្នាក់ទី៩

        ​​​​​​                                                    ប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                                                                                                                                                                                                                   ផ្នែកអក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២

​​​​​​​​​​​​​​​​                                                                  សម័យប្រឡង៖ ០១ មេសា ២០១១
                                          វិញ្ញាសា វប្បធម៌ទូទៅ ថ្នាក់ទី ៩​​  (រយពេល ១២០នាទី ពិន្ទុ ១០០)

I. (30ពិន្ទុ) ក្នុងការដោះស្រាយទំនាស់អាចមានស្ថានភាពបី កើតឡើង គឺស្ថានភាព ឈ្នះ-ចាញ់ ស្ថានភាព ឈ្នះ-ឈ្នះ និងស្ថានភាព ចាញ់-ឈ្នះ។
១. ចូរបង្ហាញពីលក្ខណៈ នៃស្ថានភាពនីមួយៗ។
២. ក្នុងស្ថានភាពនីមួយៗ តើភាគីទំនាស់មានអារម្មណ៍ដូចម្តេចខ្លះ?

II. (30ពិន្ទុ) តើគ្រោះថ្នាក់ចរាចរណ៍ អាចបណ្តាលមកពីកត្តាអ្វីខ្លះ? ចូររៀបរាប់និងពន្យល់?

III. (40ពិន្ទុ) តើវត្តអារាមមានតួនាទីដូចម្តេចខ្លះ ចំពោះសហគមន៍?